អភិបាលខេត្តបាត់ដំបង ដឹកនាំសហការី ដែលមានក្រុមការងារជំនាញ ចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលច្រាំងស្ទឹងសង្កែ
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃចន្ទ ៧រោច ខែផល្គុន ឆ្នាំ ខាល ចត្វា ស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំសហការី ដែលមានក្រុមការងារជំនាញ ចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលច្រាំងស្ទឹងសង្កែ ដែលកំពុងធ្វើការជួសជុលកែលំអយ៉ាងមមាញឹក និងបន្តចុះពិនិត្យការងារជួសជុលផ្លូវសាធារណៈ ក៏ដូចជាចុះធ្វើការវាស់វែងដោយផ្ទាល់នូវចំណុចទីតាំងដែលត្រៀមក្នុងការកែលំអផ្លូវថ្នល់ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ដោយមានជាផ្លូវសម្រាប់ដើរ ផ្លូវសម្រាប់អ្នកជិះកង់ និងការចាក់កៅស៊ូប្រភេទ AC នៅបណ្ដោយផ្លូវក្រោយរូបសំណាកលោកតាដំបងក្រញូង ដើម្បីលើកកម្ពស់សម្រស់ក្រុងបាត់ដំបងឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីប្រែក្លាយជាទីក្រុងឆ្លាតវៃ(Smart City) នាពេលអនាគត ៕