លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងពិធី ប្រកាសតែងតាំងអភិបាលស្រុកបសេដ្ឋ
ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធី ប្រកាសតែងតាំងលោក សំអឿន សុបញ្ញា ជាអភិបាលស្រុកបសេដ្ឋ។
ជាមួយគ្នានោះលោក ញ៉ាញ់ ជាបហ៊ងក៏បានសូមចូលរួមអបអរសាទរបេក្ខជនខេត្តកំពង់ស្ពឺ ដែលទទួលបានជ័យលាភី លេខ១ ចំនួន ២នាក់ ក្នុងការប្រឡងប្រណាំងអាន ស្មូតកំណាព្យ និងតែងនិពន្ធ ពានរង្វាន់ “សម្តេចតេជោ ហ៊ុន សែន” ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៨ (១១ មីនា ២០២៣)។
គូឱ្យដឹងថា បេក្ខជន សាត់ ស្រីណុច មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែបរសេដ្ឋ ជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យបេក្ខជនមក ឃឹម សូនីតា ពីវិទ្យាល័យសម្ដេចតេជោហ៊ុនសែនរលាំងឈូក ជ័យលាភីលេខ១ ផ្នែកតែងនិពន្ធ៕