**អាមេរិកចោទរុស្ស៉ីជាអ្នកបង្កើនជម្លោះនៅអ៊ុយក្រែន តាមរយៈការប្រើប្រាស់ទាហានកូរ៉េខាងជើង**ឧបនាយករដ្ឋមន្ត្រីការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ**ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច**រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោតសរសើរសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**ឯកឧត្តម កត្តា អ៊ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម**កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤**មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស ជាមួយអាមេរិក បន្តរឹងមាំក្រោមអាណត្តិរបស់លោក ត្រាំ**រដ្ឋមន្រ្តីការបទេសចិន និងរុស្ស៉ី ជួបគ្នានៅឯ G20 ពិភាក្សាពីបញ្ហាអ៊ុយក្រែន និងឧបទ្វីបកូរ៉េ**សម្ដេចតេជោ៖ កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យមដូចបណ្តាប្រទេសមួយចំនួន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសន្និសីទជាតិស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា**ព្រៃផ្សៃបំផុត! គ្លីនិកឯកជនមួយនៅស្រុកបាទី ចាក់ថ្នាំធ្វើឱ្យស្ត្រីម្នាក់ស្លាប់ រួចយកសព និងក្មេងស្រីទៅប្លុងចោល

រោងចក្រផលិតស្បែកជើងមួយរបស់ចិន រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា ដោយមើលឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា

ភ្នំពេញ៖ ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥឡូនេះបានសម្រេចចិត្តផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ នេះបើយោងតាមក្រសួងការងារ។

លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះ ទៅកាន់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើង នៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការនៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្ដម អ៉ិត សំហេង បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុន ដែលមានទំនុកចិត្តមកលើកម្ពុជា ហើយកម្ពុជាក៏សូមស្វាគមន៍ ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ ដោយក្នុងនោះកម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រីបញ្ជាក់ថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជា បានអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាពនៃការការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដោយក្នុងនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងមានតម្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។

នាឱកាសនោះ លោកប្រធានក្រុមហ៊ុនបានជម្រាបពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនជូនដល់លោករដ្ឋមន្ត្រី ដោយក្រុមហ៊ុនត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។

លោកចង់បានអនុសាសន៍ណែនាំបន្ថែមរបស់លោករដ្ឋមន្ត្រីចំពោះការអនុវត្តច្បាប់របស់កម្ពុជា ខណៈដែលរោងចក្ររបស់លោកដែលបានដំណើរការនៅក្នុងប្រទេសចិន និងនៅប្រទេសមីយ៉ាន់ម៉ា គឺចូលរួមអនុវត្តច្បាប់បានល្អប្រសើរណាស់។

ជាការឆ្លើយតប ឯកឧត្ដម អ៉ិត សំហេង បានបញ្ជាក់ថា កម្ពុជាមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ណាស់ សម្រាប់ធ្វើការអភិវឌ្ឍវិស័យមួយនេះ បើមានបញ្ហាអ្វីមួយកើតឡើង នឹងមានយន្តការសម្រាប់ដោះស្រាយ។ ជាមួយនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានណែនាំដល់ក្រុមហ៊ុន អល វីន ស៊ូ អាចចូលរួមជាសមាជិកជាមួយសមាគមណាមួយ ដើម្បីទទួលបានការបណ្តុះបណ្តាលលើផ្នែកច្បាប់ និងការការពារពីខាងសមាគម។

ឯកឧត្ដមមន្ត្រីក៏បានស្នើដល់ក្រុមហ៊ុនចូលរួមគោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ៕

អត្ថបទដែលជាប់ទាក់ទង