**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

កម្ពុជា-ជប៉ុន ប្ដេជ្ញាសហការរួមគ្នាពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រទេសជប៉ុន ប្រចាំកម្ពុជា លោក Ueno Atsushi និងឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាទីស្ដីការក្រសួង ភាគីទាំងពីរបានប្ដេជ្ញាសហការរួមគ្នាពង្រឹងកិច្ចសហប្រតិបត្ដិការឱ្យកាន់តែប្រសើរ។

នាឱកាសនោះលោកឯកអគ្គរដ្ឋទូតទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រទេសជប៉ុន ប្រចាំកម្ពុជា បានស្នើសុំការគាំទ្រពីលោករដ្ឋមន្ដ្រីក្រសួងសុខាភិបាល ទៅលើកិច្ចសហប្រតិបត្តិការជាបន្តទៀត ទាំងគម្រោងជំនួយឥតសំណង និងគម្រោងហិរញ្ញប្បទានសម្បទាន។

ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ជាក់ស្ដែងការកសាងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមបណ្តាខេត្តជាច្រើន ការបណ្ដុះបណ្ដាល ធនធានមនុស្ស ដែលជាការសបញ្ជាក់នូវការរឹតចំណងមិត្តភាព និងសាមគ្គីភាព ជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងការអបអរសាទរចំពោះ លោក Ueno Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ចំពោះកិច្ចសហការលើវិស័យ សុខាភិបាលរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈនៃការប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្ដមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយបន្ទាន់សម្រាប់ឆ្លើយតបនឹងការរីករាលដាលជំងឺកូវីដ១៩ មួយចំនួនដូចជា៖ ជំនួយបឋមនាខែកុម្ភៈ ឆ្នាំ២០២០ ពេលដែល កម្ពុជាបានរកឃើញករណីកូវីដ១៩ ដំបូង រួមមាន៖ កញ្ចប់តេស្តរហ័ស, សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល, កញ្ចប់ឧបករណ៍ពិសោធន៍ និងម៉ាស។

ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ឆ្លើយតបនឹងការរាលដាលជំងឺកូរីដ១៩ រដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានផ្តល់ជំនួយឥតសំណង ជូនរាជរដ្ឋាភិបាលកម្ពុជា ថវិកាចំនួន ២០០០លានយេន ប្រមាណជា ១៨.៥លានដុល្លារ អនុវត្តដោយ Japan International Cooperation System (JICS) រួមមាន៖ រថយន្តគិលានសង្គ្រោះ ចំនួន ១០០គ្រឿង, Ultrasound Scanner ចំនួន១គ្រឿង, គ្រែសម្រាប់ផ្នែក ICU ចំនួន១០០គ្រែ, Thermographic Camaraចំនួន ១០គ្រឿង, Portable X-Ray ចំនួន ១០គ្រឿង, Mobile Ultrasound scanner ចំនួន ២៥គ្រឿង, Oxygen Concentrator ចំនួន ១០០គ្រឿង, ការពង្រីកផ្នែកសង្គ្រោះបន្ទាន់សម្រាប់ជំងឺកូវីដ១៩ រួមទាំងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រ ត្រូវបានដាក់បញ្ចូលទៅក្នុងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, ឧបករណ៍វាស់សម្ពាធឈាម ចំនួន១០០គ្រឿង, ម៉ាស៊ីនភ្លើង ចំនួន១០០គ្រឿង។

តាមរយៈកម្មវិធី ជំនួយបន្ទាន់ រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៦.៣លានដុល្លារ អនុវត្តដោយ UNOPS រួមមាន៖ សាងសង់ម៉ាស៊ីនផលិតខ្យល់អុកស៊ីហ្សែន (Oxygen Plant) នៅ ១១មន្ទីរពេទ្យ ដែលបាននឹងកំពុងអនុវត្តជិតចប់, សម្ភារៈឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ សម្ភារៈ IT ព្រមទាំងបានចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយវ៉ាក់សាំងប្រភេទ AstraZeneca ចំនួន ១,០០០,០០០ដូស តាមរយៈមជ្ឈមណ្ឌល COVAX។

លោកឯកអគ្គរដ្ឋទូតជប៉ុនថ្មីរូបនេះ ក៏បានថ្លែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ចង្អុលបង្ហាញផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលគ្រប់គ្រងការរាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ជំរុញឱ្យកម្ពុជាអាចបើកដំណើរការឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆាំ្ន២០២១។

លោកក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ដោយឥតគិតថ្លៃ។

ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រយ៉ាងពេញទំហឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេសតែងតែគាំទ្រដល់ JICA ក្នុងការអនុវត្តគម្រោងជំនួយឥតសំណងនានា ជាក់ស្តែងគម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលបាននឹងកំពុងអនុវត្ត៕

អត្ថបទដែលជាប់ទាក់ទង