ក្នុងសប្តាហ៍នេះ ព្រះមហាក្សត្រ និងសម្តេចម៉ែនឹងស្តេចយាង និវត្តន៍មកកាន់មាតុប្រទេសវិញ
ភ្នំពេញ៖ យោងតាមទូរទស្សន៍ជាតិបានឲ្យដឹងថា នៅរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាង និវត្តន៍មកកាន់មាតុប្រទេសវិញ បន្ទាប់ពីព្រះអង្គទាំងទ្វេបានគង់សម្រាកពិនិត្យព្យាបាលព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អស់មួយរយ:។