បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់លោកយាយម្នាក់ មានជំងឺបេះដូងរីក និងបញ្ហាប្រឹសបេះដូង
ភ្នំពេញ៖ លោកយាយ វន គឹមស្រីន អាយុ៧០ឆ្នាំ មកពី ស្រុកចម្ការលើ ខេត្តកំពង់ចាម មានអាការៈហត់ ញ័រទ្រូង ជាច្រើនឆ្នាំមកហើយ ដោយសារ វិបត្តិចង្វាក់បេះដូង បេះដូងរីក និង បញ្ហាប្រឹសបេះដូង បានបញ្ជូនមកសម្រាកព្យាបាលនៅផ្នែកជំងឺបេះដូង និងសរសៃឈាម នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ពេលនេះលោកយាយបានធូរស្រាលហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។