លោកជំទាវ ខៀវ សុផានី ដឹកនាំមន្រ្តីបច្ចេកទេសចូលរួម កិច្ចប្រជុំពិភាក្សាសម្រាប់ត្រៀម កិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីអនុវត្តប្រកាសអន្តរក្រសួងស្តីពី “កាតព្វកិច្ចធានារ៉ាប់រង”
ភ្នំពេញ៖ លោកជំទាវ ខៀវ សុផានី អនុរដ្ឋលេខធិការក្រសួងយុត្តិធម៌ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីបច្ចេកទេសចូលរួមកិច្ចប្រជុំជាមួយតំណាងនិយ័តករធានារ៉ាប់រង និងដោយមានការចូលរួមពីតំណាងក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាសម្រាប់ត្រៀមកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីអនុវត្តប្រកាសអន្តរក្រសួងស្តីពី “កាតព្វកិច្ចធានារ៉ាប់រង” ដែលកិច្ចប្រជុំត្រៀមនេះបានប្រព្រឹត្តទៅនៅទីស្តីការអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ។