ឯកឧត្តម ម៉ៅ ភិរុណ និងឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសររុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត
ភ្នំពេញ៖ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសររុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុក លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធានសាលដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីខេត្តក្រុងស្រុក ប្រធានក្រុមប្រឹក្សាអភិបាលក្រងស្រុក នាយករដ្ឋបាលក្រងស្រុកមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ អង្គការមិនមែនរាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធសរុប ៧៦៤នាក់ នៅសាលាខេត្តកណ្ដាល ៕