**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងកៀរគរក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសចិន

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា សហការជាមួយគណៈកម្មការពិព័រណ៍ចិន-អាស៊ាន នៃទីក្រុងណាននីង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកជំទាវបណ្ឌិត វៃ ចាវហ៊ុយ (Wei Zhaohui) អគ្គលេខាធិការនៃគណៈកម្មការពិព័រណ៍ចិន-អាស៊ាន និងលោក អ៊ូ គួកឈាន (Mr. WU Guoquan) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ចកម្ម អមស្ថានទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឧកញ៉ា លោក លោកស្រីតំណាងក្រុមហ៊ុន សហគ្រាសកម្ពុជា និងពាណិជ្ជករ និងអាជីវករប្រមាណ ១០០ នាក់។

ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម ឈួន ដារ៉ា បានរម្លឹកពីការចូលរួមពិព័រណ៍របស់ភាគីកម្ពុជា ដោយ ក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើជាដៃគូសហការរៀបចំចូលរួមពិព័រណ៍ចិន-អាស៊ាន ជាលើកដំបូងនៅឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន មានចំនួន២០លើកហើយ (គិតក្នុងឆ្នាំ២០២៣នេះ) និងបានធ្វើជាប្រទេសកិត្តិយសចំនួន២ លើក ដែលលើទី១ នៅឆ្នាំ២០០៨ និងលើកទី២ នៅឆ្នាំ២០១៨ ហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់ បានចំនួន ១១លើក និងក្នុងអំឡុងពេលកូវីដ-១៩ កាលពីឆ្នាំ២០២០-២០២២ សម្តេចតេជោ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកសម្ពោធពិព័រណ៍ពីចម្ងាយ តាមរយៈការថតវីដេអូទុកចាក់ផ្សាយក្នុងពេលសម្ពោធ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់កម្ពុជាចំពោះការរៀបចំពិព័រណ៍ចិន-អាស៊ាន ខាងលើ។

មានប្រសាសន៍ទៅកាន់អ្នកចូលរួម ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានគូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ចិន-អាស៊ានពីមួយឆ្នាំ ទៅមួយឆ្នាំ បានធ្វើឲ្យមានការកើនឡើងទាំងចំនួនក្រុមហ៊ុន ទាំងពាណិជ្ជករ។ ហើយក្នុងការចូលរួមមួយលើកៗ កម្ពុជា បានទទួលពានរង្វាន់ជាហូរហែរតាមប្រភេទនីមួយៗ ពីគណៈកម្មការCAEXPO ដូចជា៖ ពានរង្វាន់Best Visitor Organizer, Best City of Cham Pavilion Preparation, Best Promotion on Investment Cooperationជាដើម។ ទាក់ទងនឹងព្រឹត្តិការណ៍នេះ ក្រសួងពាណិជ្ជកម្ម បានត្រៀមលក្ខណៈចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ ខាងមុខនេះ និងបានត្រៀមខ្លួនរួមសហការជាមួយលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន និងក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំវេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍ ក្នុងអំឡុងពេលពិព័រណ៍ ដើម្បីកៀគរអ្នកទេសចរណ៍ និងវិនិយោគិនចិនចូលមកទស្សនានិងវិនិយោគនៅកម្ពុជា។

សូមជម្រាបជូនថា ពិព័រណ៍ចិន-អាស៊ានលើកទី២០ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ វេទិកាផ្សព្វផ្សាយនេះ មានគោលបំណងកៀរគរក្រុមហ៊ុន សហគ្រាស និងពាណិជ្ជករកម្ពុជា ទៅចូលរួមពិព័រណ៍ចិន-អាស៊ានដោយផ្ទាល់ឡើងវិញ ដូចមុនកើតមានវិបត្តិកូវីដ-១៩ ហើយក្រសួងពាណិជ្ជកម្មក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងជ្រើសរើសខេត្តស្រស់ប្រិមប្រីយរបស់កម្ពុជា សម្រាប់រៀបចំសាងសង់ជាពន្លាជាតិក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សម្រាប់ជូនភ្ញៀវទស្សនា ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់អ្នកទស្សនាអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង