ព្រះប្រធានគណបក្សហ៊្វុនស៊ិន ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសន្ទនាគណបក្សកុម្មុនីស្តចិនជាមួយគណបក្សនយោបាយពិភពលោក តាមរយៈប្រព័ន្ធវីដេអូ
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសន្ទនាគណបក្សកុម្មុនីស្តចិនជាមួយគណបក្សនយោបាយពិភពលោក CPC IN DIALOGUE POLITICAL PARTIES HIGH-LEVEL MEETING តាមរយៈប្រព័ន្ធវីដេអូ ពីទីក្រុងប៉េកាំង ប្រទេសចិន។
កិច្ចប្រជុំសន្ទនាថ្នាក់កំពូលនេះ ត្រូវបានអញ្ជើញចូលរួមដោយបណ្តាមេដឹកនាំ ១០០គណបក្សនយោបាយទូទាំងពិភពលោក និងសារព័ត៌មានអន្តរជាតិ សរុបរួម ៥៣០នាក់ ។
សម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺមានគណបក្សនយោបាយ តែពីរប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញចូលរួម គឺ គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា៕