ឯកឧត្តម លាង មុនីរិទ្ធ អញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ”
ភ្នំពេញ៖ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីបើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្ដីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ” ក្នុងវិស័យសំណង់ នៅសាលប្រជុំរបស់ សាលាខេត្តបាត់ដំបង។ ដោយមានការអញ្ជើញឧទ្ទេសនាមដោយ ថ្នាក់ដឹកនាំ របស់អគ្គនាយកដ្ឋានសំណង់ និងមានការអញ្ជើញចូលរួមពីលោក អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន អាជ្ញាធរ មន្រ្តីជំនាញ និងវិស័យឯកជនពាក់ពន្ធ័ ៕