អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង រៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាការងារពាក់ព័ន្ធមួយចំនួន របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
ភ្នំពេញ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាការងារពាក់ព័ន្ធមួយចំនួន របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងឯកឧត្តម លោកជំទាវ អគ្គនាយករង លោក ប្រធាននាយកដ្ឋានទាំងបួន ចំណុះអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ក្រសួងមហាផ្ទៃ៕