**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជន រងគ្រោះ ការស៊ើបអង្កេតប្រមូលភស្តុតាងនិងបង្ក្រាបករណីជួញដូរមនុស្ស

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានរៀបចំបើកវគ្គ បណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រមូលវត្ថុតាងនិងបង្ក្រាបករណីជួញដូរមនុស្ស រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង នគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ ការិយាល័យ លោក Damian Robustelli ​នាយកប្រចាំតំបន់អាស៊ី នៃអង្គការ OPERATION UNDERGROUND RAILROAD​ នាយការិយាល័យ និងសិក្ខាកាមជាច្រើននាក់ ។

ថ្លែងក្នុងពិធីបើវគ្គនោះដែរ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរង មានប្រសាសន៍ថា៖ ដោយមានការអនុញ្ញាតិ ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿណ អគ្គស្នងការនគរបាលជាតិ លោកមានកិត្តិយស និងមានសេចក្តីរីករាយក្នុងការមកចូលរួមបើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សឆ្លងដែន ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការស៊ើបអង្កេតប្រ​មូលវត្ថុតាងនិងបង្ក្រាបករណីជួញដូរមនុស្ស នៅស្នងារដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាពេលនេះ ។

លោកឧត្តមសេនីយ៍ អគ្គស្នងការរង បន្តថា៖អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលមួយថ្ងៃៗ មានការវិត្តន៍និងប្រែប្រួលពីសកម្មភាពមួយទៅសកម្មភាពមួយ ដែលពីការជួញដូរមនុស្សមានភាពសាមញ្ញ ប៉ុន្តែបច្ចប្បន្នមានការប្រែប្រួលពាក់ព័ន្ធនឹងស្ថានភាពស្មុគស្មាញ ពីការជួញដូរតាមរូបភាពធម្មតាទៅការជួញដូរមនុស្សតាមរូបភាពបច្ចេកវិទ្យា ។ការបង្កើនវគ្គបណ្តុះបណ្តាលគឺជាការចាំបាច់ ហើយជាតម្រូវការដល់សមត្ថកិច្ចដែលជាមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ របស់ជនរងគ្រោះ ។
មួយវិញទៀតវគ្គបណ្តុះបណ្តាលពេលនេះ ខុសពីវគ្គបណ្តុះ បណ្តាលដទៃទៀត ដែលយើងអាចចែករំលែកនិងបទពិសោធន៍ចំណេះដឹងពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្ស​តាមប្រព័ន្ធអនឡាញ ក្រៅប្រពន្ធ័អនឡាញ និងអំពើជួញដូរមនុស្សតាមរូបភាពកេងប្រវ័ញ្ចពលកម្ម ក៏ដូចជាអំពើជួញដូរមនុស្សតាមរូបភាពពរពោះជំនួស និងមានទម្រង់ពាកព័ន្ធជាច្រើនទៀត ដែលយើងត្រូវរួមគ្នាដឹង រួមគ្នាបង្ការទប់ស្កាត់និងបង្រ្កាប ។ ទន្ទឹមនោះការលើកកម្ពស់សមត្ថភាពយល់ដឹង ត្រូវការថវិកានិងត្រូវការវគ្គបណ្តុះបណ្តាចាំបាច់ណាស់ ដូចជាខេត្តបន្ទាយមានជ័យ មានព្រំដែនជាប់នឹងប្រទេសថៃ ដែលត្រូវធ្វើកិច្ចសហប្រតបត្តិការក្នុងការផ្តល់ព័ត៌មានទៅវិញទៅមក ដើម្បីទប់ស្កាត់នូវការជួញដូរមនុស្សឆ្ងដែន ក៏ដូចជាការស្រាវជ្រាវបង្ក្រាបបទល្មើស ហើយអំពើជួញដូរមនុស្សក៏ពាក់ព័ន្ធជាមួយនឹងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសសម្អាតប្រាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង