ក្រសួងទេសចរណ៍ចេញសារាចរណែនាំឱ្យពង្រឹងសេវាកម្មទេសចរណ៍ និងគ្រប់គ្រងចរន្តភ្ញៀវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសារាចរណែនាំស្តីពី ការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាថ្ងៃ៩-១០-១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣។