លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលានៃខេត្តព្រះសីហនុ ប្រមាណជិត២ពាន់នាក់ ចុះទស្សនកិច្ចសិក្សានៅតំបន់រមណីយដ្ឋានអង្គរ
ភ្នំពេញ៖ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់វិស័យអប់រំ យុវជន និងកីឡា នៅខេត្តព្រះសីហនុ» លោកគ្រ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលានៃខេត្តព្រះសីហនុ ទូទាំងខេត្តព្រះសីហនុចំនួនប្រមាណជិត២ពាន់នាក់ បែងចែកជា៤ក្រុម ក្នុងមួយក្រុមចុះទស្សនកិច្ចសិក្សាចំនួន២ថ្ងៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីសិក្សាស្វែងយល់អំពីបេតិកភណ្ឌវប្បធម៌ និងប្រាង្គប្រាសាទបុរាណនានា ចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ។
ក្នុងនោះមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា ផ្តល់នូវអ្នកជំនាញ ធ្វើបទបង្ហាញស្តីពីការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតំបន់រមនីយដ្ឋានអង្គរ ជូនដល់គណៈប្រតិភូ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលានៃខេត្តព្រះសីហនុ ជាចំណេះដឹង និងស្វែងយល់កាន់តែច្បាស់ពីកិច្ចការពារបេតិកភណ្ឌ និងសមិទ្ធិផលរបស់អាជ្ញាធរជាតិអប្សរា៕