អភិបាលខេត្តកំពង់ឆ្នាំង ជួបសំណេះ សំណាល និងពិសាអាហារសាមគ្គីក្រោមម្លប់សន្តិភាព ជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋឃុំពពេល និងឃុំពន្លៃ ស្រុកបរិបូណ៌
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមការងារខេត្ត និងថ្នាក់ដឹកនាំស្រុក នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីក្រោមម្លប់សន្តិភាព ជាមួយលោកតា លោកយាយ ប្រជាពលរដ្ឋឃុំពពេល និងឃុំពន្លៃ ស្រុកបរិបូណ៌។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក ស្រុក ឃុំ និងបងប្អូនប្រជាពលរដ្ឋ បានចាក់នំគ្រក់ទទួលទានជាមួយគ្នា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ៕