អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប ឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើទ័ព ឆ្នាំ១៩៧៨
ភ្នំពេញ៖ ក្រុមហ៊ុន LYP គ្រុប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនដុល្លារ ជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើទ័ព ឆ្នាំ១៩៧៨ ។
ពិធីប្រគល់ទទួលនេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងមានការចួលរួមពីលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP គ្រុប និងលោកជំទាវ។
សមាគមយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ មានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស និងនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន។