ឯកឧត្តម ស៊ុយ សែម អញ្ជើញប្រកាសតែងតាំងថ្នាក់ដឹកនាំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការក្រសួងរ៉ែចំនួន ៤រូប
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងរ៉ែនិងថាមពល សរុបចំនួន ៤រូប។
ពិធីប្រកាសតែងតាំងនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីររ៉ែនិងថាមពលរាជធានី-ខេត្តទាំង២៥ ផងដែរ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរៀងៗខ្លួន និងលើកទឹកចិត្តឱ្យបន្តអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ ជាពិសេសលើវិស័យរ៉ែ ថាមពល និងប្រេងកាត៕