អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋដើម្បីចុះធ្វើអត្តសញ្ញាណកម្មលំអិតទីតាំងដីសម្បទានសង្គមកិច្ច LASED III
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋដើម្បីចុះធ្វើអត្តសញ្ញាណកម្មលំអិតទីតាំងដីសម្បទានសង្គមកិច្ច LASED III មានទីតាំងស្ថិតនៅភូមិសាស្ត្រឃុំតាសាល និងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងលោកប្រធាន អនុប្រធានមន្ទិីរជុំវិញខេត្ត៕