នាយឧត្តមនាវី ទៀ វិញ អញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយនាយទាហាន តាមកងឯកភាពឈរជើង ទិសយោធភូមិភាគទី៣
ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន តាមកងឯកភាពឈរជើង ទិសយោធភូមិភាគទី៣ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅស្តូបអនុស្សាវរីយ៍កោះកុង ខេត្តកោះកុង ៕