ឧត្តមសេនីយ៍ទោ ហួត សុធី ចុះពិនិត្យសកម្មភាពចាក់ដីបំពេញ គម្រោងសាងសង់ស្នាក់ការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តឧត្តរមានជ័យ និងស្នាក់ការគ្រប់គ្រងគ្រោះមហន្តរាយ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត អញ្ជើញចុះពិនិត្យ សកម្មភាពចាក់ដីបំពេញ គម្រោងសាងសង់ស្នាក់ការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្ត និងស្នាក់ការគ្រប់គ្រងគ្រោះមហន្តរាយ ឧត្តរមានជ័យ ដែលស្ថិតនៅ ភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារ ដឹកដីចាក់ទីតាំងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ និងស្នាក់ការគ្រប់គ្រងគ្រោះមហន្តរាយបន្ថែម បានចំនួន ១២៦ឡាន សរុបទាំងអស់ ២,០៤៤ឡាន ៕