**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា**អាល្លឺម៉ង់ នៅតែបន្តគាំទ្រ ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន**អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការជណ្ដើរឡើងចុះ រួតបាកាននៅជ្រុងអាគ្នេយ៍**ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេស ប៊ួគីណាហ្វាសូ ជួបសម្តែងការគួរសម និងឈ្វេងយល់ពីសកម្មភាពមីនកម្ពុជា

រដ្ឋលេខាធិការក្រសួងយុត្តិធម៌៖ ទណ្ឌិត១២រូប ត្រូវបានដាក់ឲ្យរស់នៅ ក្រៅពន្ធនាគារដោយភ្ជាប់លក្ខខណ្ឌ នៅឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា យ៉ាងហោចណាស់ មានទណ្ឌិត១២រូប ត្រូវបានដាក់ឲ្យរស់នៅក្រៅពន្ធនាគារដោយភ្ជាប់លក្ខខណ្ឌ នៅឆ្នាំ២០២២ ។

ក្នុងសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌ ដែលធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារហ្គាឌិន ស៊ីធី ឯកឧត្ដម គឹម សន្តិភាព បានលើកឡើងពីចំណុចស្តីពីការងារដោះលែងដោយមានលក្ខណ្ឌ។

ឯកឧត្ដមបានបញ្ជាក់ថា៖
-បានទទួលសំណើសុំយោបល់ពីសាលាដំបូងរាជធានីខេត្ត សរុបចំនួន ៥០សំណុំរឿង (ស្រី៦នាក់ និងអនីតិជន ១នាក់)
-បានផ្តល់យោបល់ជូនសាលាដំបូងរាជធានីខេត្ត សរុប ៥០សំណុំរឿង (គប្បីដោះលែង ២១រូប មិនគប្បីដោះលែង ៧រូប ផុតរយៈពេលអនុវត្តទោស ២២រូប)
-ពុំបានផ្តល់យោបល់ និងបានបញ្ជូនត្រឡប់ទៅសាលាដំបូងវិញ ដោយពុំមានឯកសារគ្រប់គ្រាន់ ចំនួន ៣សំណុំរឿង
-ជាលទ្ធផល សាលាដំបូងរាជធានីខេត្ត បានសម្រេច ដោះលែង ១២រូប និងមិនដោះលែង ចំនួន ៤រូប។

សូមជម្រាបថា ការដោះលែងដោយមានលក្ខណ្ឌ គឺអនុវត្តតាមស្មារតីនៃប្រកាសស្តីពី បែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ របស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
ការដោះលែងដោយមានលក្ខខណ្ឌ គឺជានីតិវិធីពិសេសមួយដែល មានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ក្នុងមាត្រា៥១២ ដល់មាត្រា ៥២២, ច្បាប់ស្តីពីពន្ធនាគារ និងប្រកាសស្តីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ចូលទៅក្នុងសង្គមវិញ នៃទណ្ឌិតដែលត្រូវបានដោះលែងដោយមានលក្ខខណ្ឌ។ នីតិវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីជួយសម្រួលដល់ទណ្ឌិតណា ដែលបានដឹងពីទោសកំហុសរបស់ខ្លួន ហើយមានឆន្ទៈកែប្រែខ្លួនឡើងវិញ ដោយបានអនុវត្ដទោសនៅក្នុងពន្ធនាគារបានមួយរយៈរួចហើយ តាមលក្ខខណ្ឌនៃច្បាប់កំណត់ ឱ្យពួកគាត់បានជួបជុំគ្រួសារ ប្រកបមុខរបរ និងមានសិទ្ធិសេរីភាពអាចចូលរួមក្នុងសង្គមឡើងវិញបាន។

បើយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ បានឲ្យដឹងថា ទណ្ឌិតអាចត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់នៃការអនុវត្ដទោស ដោយត្រូវគោរពនូវលក្ខខណ្ឌ ០២ ដូចខាងក្រោម៖

១៖ លក្ខខណ្ឌទាក់ទងនឹងកិរិយាមារយាទ៖ ទណ្ឌិតត្រូវបង្ហាញឱ្យឃើញថា ខ្លួនមានគំនិតមារយាទល្អក្នុងរយៈពេលជាប់ឃុំ និងមានសម្បទាដែលអាចបញ្ជូនខ្លួនទៅក្នុងសង្គមវិញបាន។ មានន័យថា ទណ្ឌិតត្រូវធ្វើសកម្មភាពផ្សេងៗជាអាទិ៍ ការរាងចាល ការដឹងកំហុស ការសម្ដែងឆន្ទៈសោកស្ដាយចំពោះអំពើរបស់ខ្លួន ជាដើមដែលឱ្យគេមើលឃើញថាខ្លួនពិតជាមានឆន្ទៈ និងលក្ខណៈគ្រប់គ្រាន់អាចចេញពីពន្ធនាគារដោយការដឹងកំហុស ចេះកែប្រែខ្លួនឡើងវិញ។

២៖ លក្ខខណ្ឌទាក់ទងនឹងថិរវេលានៃទោសដែលត្រូវបានទទួលរួចរាល់ហើយ។ មានន័យថា ការដោះលែងដោយមានលក្ខខណ្ឌ អាចត្រូវផ្ដល់ឱ្យដល់ទណ្ឌិត ដែលបានទទួលរងទោសដាក់ពន្ធនាគារបានត្រឹមកម្រិតមួយចំនួនដូចជា៖
* ក. ចំនួនពាក់កណ្ដាលនៃទោសប្រសិនបើទោសនោះតិចជាង ឬស្មើ ១ឆ្នាំ
* ខ. ចំនួនពីរភាគបី នៃទោសក្នុងករណីផ្សេងទៀត
* គ.ទណ្ឌិតដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត អាចទទួលការដោះលែងដោយមានលក្ខខណ្ឌ ប្រសិនបើទណ្ឌិតនោះទទួលទោសជាប់ពន្ធនាគារយ៉ាងតិចបំផុត២០ (ម្ភៃ) ឆ្នាំរួចមកហើយ ៕

អត្ថបទដែលជាប់ទាក់ទង