កម្ពុជា-ដូមីនីក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ
ភ្នំពេញ៖ ភាគីកម្ពុជា និងភាគីនៃប្រទេសកុំមិនវែលដូមីនីក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសកុំមិនវែលដូមីនីក ស្ដីពីការលើកលែងទិដ្ឋាការសម្រាប់ អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ។
ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់បញ្ចប់កិច្ចប្រជុំរវាងឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេសកុំមិនវែលដូមីនីក នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ៕