**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឲ្យអាជ្ញាធរខេត្តត្បូងឃ្មុំ បំផុសឲ្យមានការចូលរួមពីពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់បទល្មសគ្រប់ប្រភេទ

ភ្នំពេញ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងណែនាំឲ្យអាជ្ញាធរខេត្តត្បូងឃ្មុំ បំផុសឱ្យមានការចូលរួមពី ប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបសកម្មភាព លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញការងារនៅគ្រប់មូលដ្ឋាន ក្នុងគោលបំណងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា គូសបញ្ជាក់ថា ជាមួយគ្នានោះ ត្រូវបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន ដើម្បីបង្ការទប់ស្កាត់រាល់សកម្មភាពនានា របស់ក្រុមប្រឆាំងជ្រុលនិយម ដែលប្រឌិតបំផុសបំផុល ញុះញង់ ប៉ុនប៉ង បង្កឱ្យមានភាពចលាចល វឹកវរក្នុងសង្គម។ បង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរគ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបសកម្មភាព លួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់ ក្រុមក្មេងទំនើងគ្រប់មូលដ្ឋានទូទាំងខេត្ត។ រួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់នៅតាមមូលដ្ឋាននីមួយៗ ឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងសុន្ទរកថា ដោយលើកឡើងថា អង្គសន្និបាតបានលើកឡើងនូវសំណូមពរ និងកំណត់ទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៣ ដោយផ្តោតលើបញ្ហាសំខាន់ៗ ចំនួន២០ ចំណុច។

ក្នុងនោះ ត្រូវបន្តខិតខំរួមគ្នាថែរក្សាការពារសនិ្តសុខ សណ្តាប់ធ្នាប់សារណៈ ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គម បន្តក៏សាងហេដ្ឋារចនាសម្ព័ន្ធនៃទីរួមខេត្ត បន្តទប់ស្កាត់និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយខេត្តជាប់ព្រំដែន បន្តជំរុញអភិវឌ្ឍន៍ផ្លូវលំជនបទ លើកកម្ពស់ឧស្សាហកម្មកែច្នៃ ជំរុញការអភិរក្ស និងគ្រប់គ្រងធនធានជលផល បន្តពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រឹងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យនៃការអនុវត្តក្របខណ្ឌគតិយុត្ត បន្តពន្លឿនអនុវត្តកម្មវិធីផ្តល់សម្បទានដីសង្គមកិច្ចដល់គ្រួសារក្រីក្រ បន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្តជំរុញរដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ឱ្យរៀបចំដីសម្រាប់ធ្វើទីលានចាក់សំរាម ជំរុញនិងពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណ និងអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ បង្កើនប្រសិទ្ធភាពការងារដោះស្រាយទំនាស់ និងវិវាទផ្សេងៗ ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងហត្ថពលករបរទេស និងពង្រឹងការអនុវត្តគោលយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីធានាបាននូវសុខុដុមរមនាជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន មានភាពកក់ក្តៅនិងផ្តល់ទំនុកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ វិនិយោគិន ធុរជន ដៃគូអភិវឌ្ឍន៍ សំដៅលើកកម្ពស់វឌ្ឍនភាពខេត្តលើគ្រប់វិស័យផងដែរ។

ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចែកជូនថវិកាលើកទឹកចិត្តដល់អ្នកចូលរួមប្រមាណជាង៥០០ ក្នុងម្នាក់១០០.០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង