**នាយឧត្តមសេនីយ៍ ថ្លែងអំណរគុណកងកម្លាំងគ្រប់ប្រភេទ ដែលបំពេញភារកិច្ចយ៉ាងល្អ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងព្រះរាជពិធីបុណ្យអុំទូក ប្រកបដោយសុវត្ថិភាពទាំងស្រុង**នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា ត្រៀមខ្លួនដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទស និងដៃគូអភិវឌ្ឍន៍នៅលើពិភពលោក ក្នុងសន្និសីទ COP29 នៅប្រទេសអាស៊ែបៃហ្សង់**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន

ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងលើកទិសដៅការងារអាទិភាពឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសន្និបាតបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៣។ សន្និបាតនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល,  ឯកឧត្តម យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល, ឯកឧត្តម លោកជំទាវ ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ជាថ្នាក់ដឹកនាំលេខាធិការរដ្ឋបាលសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់, ឯកឧត្ដម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ផងដែរ។

សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបូកសរុបលទ្ធផលការងារយុត្តិធម៌ប្រចាំឆ្នាំ និងកំណត់លើកទិសដៅការងារអាទិភាពឆ្នាំ២០២៣។

ជារួមលទ្ធផលការងារយុត្តិធម៌ឆ្នាំ២០២២ ដែលសម្រេចបានរួមមាន៖
១-ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឱ្យវិស័យយុត្តិធម៌ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ក្រសួង-ស្ថាប័នផ្សេងទៀត ជាពិសេស លើជំពូក ឬផ្នែកស្តីពីទោសប្បញ្ញត្តិ
២-ការជួសជុលអគារទីស្តីការក្រសួងយុត្តិធម៌ និងការសាងសង់អគារសាលាយុត្តិធម៌ថ្មី ដែលជាកត្តារួមចំណែកដ៏សំខាន់ដល់ការពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ
៣-ការបណ្ដុះបណ្ដាល និងពង្រឹងធនធានមនុស្ស
៤-ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្តីឱ្យបានល្អ និងការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ
៥-ការចូលរួមចំណែកយ៉ាងសំខាន់របស់វិស័យយុត្តិធម៌ក្នុងការសម្រេចបាននូវបេសកកម្មដ៏ធំរបស់កម្ពុជា គឺការដកកម្ពុជាចេញពីបញ្ជីប្រផេះរបស់ FATF កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដែលនេះជាបេសកកម្មដ៏ធំមួយក្នុងការពារប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជា ពិសេស ការពង្រឹងតម្លាភាព ជំនឿទុកចិត្ត និងភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា។

ទន្ទឹមនឹងសមិទ្ធផលធំៗខាងលើនេះ វិស័យយុត្តិធម៌ក៏នៅជួបប្រទេះបញ្ហាប្រឈមធំៗមួយចំនួនទៀត ដែលត្រូវរួមគ្នាដោះស្រាយផងដែរ សំដៅលើកកម្ពស់សេវាយុត្តិធម៌នៅកម្ពុជា។ សម្រាប់សន្និបាតនេះ អង្គសន្និបាតបានលើកយកប្រធានបទចំនួន ២ ដែលជាទិសដៅកែទម្រង់ដ៏សំខាន់ក្នុងវិស័យយុត្តិធម៌ មកពិភាក្សា រួមមាន៖
-ប្រធានបទទី១: ពាក់ព័ន្ធនឹងការលើកកម្ពស់ការផ្ដល់សេវាយុត្តិធម៌នៅតាមសាលាជម្រះក្ដី
-ប្រធានបទទី២: ពាក់ព័ន្ធនឹងទិសដៅការងារកែទម្រង់យុត្តិធម៌ខាងផ្នែកព្រហ្មទណ្ឌ និងយុត្តិធម៌ខាងផ្នែករដ្ឋប្បវេណី។

បន្ទាប់ពីអង្គសន្និបាតបានពិភាក្សាគ្នាយ៉ាងផុលផុសរយៈពេលពេញមួយថ្ងៃ អង្គសន្និបាតបានឯកភាពគ្នាដាក់ចេញនូវទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៣ របស់វិស័យយុត្តិធម៌ ដោយផ្តល់អាទិភាពលើការងារសំខាន់ៗ រួមមាន៖
១-ការពិនិត្យ និងវាយតម្លៃអំពីការវិសោធនកម្ម ឬបច្ចុប្បន្នភាពក្រមព្រហ្មទណ្ឌ, ក្រមនីតិវិធីព្រហ្មទណ្ឌ, ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី
២-ការជំរុញបញ្ចប់ការរៀបចំ និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗមួយចំនួនទៀតសម្រាប់វិស័យយុត្តិធម៌ រួមមាន ច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី, ច្បាប់ស្តីពីអាជ្ញាសារ, ច្បាប់ស្តីពីលក្ខន្តិកៈសារការី, ច្បាប់ស្តីពីការគ្រប់គ្រងនិងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ជាដើម
៣-ការបន្តពង្រឹងសមត្ថភាពធនធានមនុស្ស, ការជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាសាលា, ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសេវាបកប្រែក្នុងដំណើរការនីតិវិធីតុលាការ, សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង និងចាត់ចែងថវិកាសម្រាប់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី
៤-ការធ្វើទំនើបកម្មរដ្ឋបាលតុលាការ។

ទន្ទឹមនេះដើម្បីធ្វើឱ្យទិសដៅការងារអាទិភាពឆ្នាំ ២០២៣ របស់វិស័យយុត្តិធម៌នេះ កាន់តែមានភាពច្បាស់លាស់ និងកាន់តែមុតស្រួច ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំ និងដាក់ចេញនូវទិសដៅការងារអាទិភាពមួយចំនួនបន្ថែមទៀត ដូចតទៅ៖
ទី១-អង្គភាពចំណុះរបស់ក្រសួងយុត្តិធម៌ ក៏ដូចជា សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការងារប្រមូល និងគ្រប់គ្រងទិន្នន័យសំណុំរឿង ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី ដោយធ្វើការបែងចែកទៅតាមប្រភេទសំណុំរឿងនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីដាក់ចេញនូវនយោបាយ និង វិធានការចាំបាច់នានាបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ទាំងលើការដាក់ចេញគោលនយោបាយព្រហ្មទណ្ឌ ទាំងលើការរៀបចំគោលនយោបាយផ្នែករដ្ឋប្បវេណី ដើម្បីអាចឆ្លើយតបបានទៅនឹងស្ថានភាពជាក់ស្តែងរបស់សង្គមជាតិ ។ទី២-ក្រសួងយុត្តិធម៌ នឹងរៀបចំឱ្យមានគណៈកម្មការចំពោះកិច្ចមួយ ដើម្បីដឹកនាំ និងវាយតម្លៃអំពីការអនុវត្តក្រមទាំង ៤ ក៏ដូចជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធ សំដៅពិនិត្យមើលអំពីការលំបាកនានា ក៏ដូចជា ប្រសិទ្ធភាពក្នុងឆ្លើយតបទៅនឹងការវិវត្តនៃស្ថានភាពសង្គមជាក់ស្តែងរបស់កម្ពុជា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការពិចារណាក្នុងការធ្វើវិសោធនកម្ម នាពេលខាងមុខ។
ទី៣-សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដោះស្រាយឱ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវ នូវសំណុំរឿងនានា ជាពិសេស ពាក់ព័ន្ធនឹងបទល្មើសដែលមានភាពរសើបក្នុងសង្គមជាតិ ដូចជា សំណុំរឿងពាក់ព័ន្ធនឹងបទលើ្មសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់, បទល្មើសជួញដូរនិងប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ ដើម្បីរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។
ទី៤-ការជំរុញការដោះស្រាយសំណុំរឿងឱ្យបានឆាប់រហ័ស និងស្មារតីទទួលខុសត្រូវខ្ពស់ នៅតាមសាលាជម្រះក្តីនៅទូទាំងប្រទេស ដើម្បីចៀសវាងកុំឱ្យស្ថានភាពនៃការកកស្ទះសំណុំរឿងនេះកើតឡើងជាថ្មី។
ទី៥-គ្រប់អង្គភាពចំណុះក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងវិន័យការងារ និងក្រមសីលធម៌ តាមរយៈការអនុវត្តឱ្យបានតឹងរឹង និងម៉ឺងម៉ាត់នូវវិធានការវិន័យនានា ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈនៃមន្រ្តីរាជការស៊ីវិល ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងព្រះរាជអាជ្ញា និងបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងទៀត សំដៅបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។
ទី៧- ក្រសួងយុត្តិធម៌ នឹងបន្តពង្រឹងការជ្រើសរើស និងការបណ្តុះបណ្តាលមន្ត្រីក្នុងវិស័យយុត្តិធម៌ មុននឹងចាត់បញ្ជូនឱ្យទៅបម្រើការងារតាមអង្គភាពជំនាញក្នុងវិស័យយុត្តិធម៌ ទាំងនៅថ្នាក់កណ្តាល ទាំងនៅតាមអង្គភាពរដ្ឋបាលតុលាការ តាមរយៈការផ្តោតការយកចិត្តទុកដាក់លើការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលនៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។ ទន្ទឹមនិងនេះ សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពធនធានមនុស្សរបស់ខ្លួនផងដែរ តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន។ ម្យ៉ាងទៀត មន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំផងដែរ ដើម្បីអាចសម្របខ្លួនបានទាន់នឹងការវិវត្តយ៉ាងឆាប់រហ័ស ក្នុងវិស័យច្បាប់ និង យុត្តិធម៌។
ទី៨-ទោះបីជាកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះរបស់ FATF ក៏ដោយ, សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ក្រុមការងារប្រឆាំងសម្អាតប្រាក់របស់ខ្លួន ក៏ដូចជា បន្តយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ឱ្យបានឆាប់រហ័ស និង ត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីចៀសវាងនូវស្ថានភាពដែលកម្ពុជាអាចត្រូវបានដាក់ចូលក្នុងបញ្ជីប្រផេះរបស់ FATF សារជាថ្មីឡើងវិញ និងដើម្បីរួមចំណែកក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងកាន់តែមានជំនឿទុកចិត្ត។
ទី៩-យន្តការជំនាញដែលមានការពាក់ព័ន្ធ ត្រូវបន្តសហការគ្នាពន្លឿនការរៀបចំឱ្យបានរួចរាល់នូវក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌច្បាប់ស្តីពីសន្ធានកម្ម ដើម្បីបង្កើតឱ្យមាននូវយន្តការដោះស្រាយវិវាទតាមរយៈសន្ធានកម្ម និងវិជ្ជាជីវៈសន្ធានការីដែលជាវិជ្ជាជីវៈថ្មីក្នុងវិស័យច្បាប់ ដើម្បីរួមចំណែកក្នុងការបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋ, ជួយឱ្យមានការដោះស្រាយវិវាទដោយឆាប់រហ័ស ដោយអាចរក្សាបាននូវភាពសុខដុមរមនារវាងគូភាគីវិវាទ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងរដ្ឋប្បវេណីនៅតាមសាលាជម្រះក្តី ៕

អត្ថបទដែលជាប់ទាក់ទង