ឯកឧត្តមបណ្ឌិត ទី នរិន្ទ ដឹកនាំកិច្ចប្រជុំពិភាក្សាអំពី “ការចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន”
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល នាព្រឹកថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី “ការចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹត្យកាបូន” ជាមួយក្រុមជំនាញការជាន់ខ្ពស់ពីប្រទេសជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា ទីភ្នាក់ងារ JICA និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សរុបចំនួន ២៥រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីដាក់បង្ហាញនិងពិភាក្សាអំពីផែនការសកម្មភាព និងទិសដៅការងារដែលភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមអនុវត្តគម្រោងនេះរហូតដល់ឆ្នាំ២០២៥។
គម្រោងនេះ នឹងត្រូវបែងចែកជា ៤ ក្រុមការងារបច្ចេកទេស រួមមាន៖ ផ្នែកយុទ្ធសាស្ត្រអន្តរកាលថាមពល, ផ្នែកព្យាករណ៍តម្រូវការនិងការផ្គត់ផ្គង់ថាមពល, ផ្នែកផែនការមេអភិវឌ្ឍន៍ថាមពល និងផ្នែកប្រើប្រាស់ឧស្ម័ន ៕