ឧត្តមសេនីយ៍ទោ ហួត សុធី៖ នៅពេលដែលមានពាក្យបណ្ដឹងគឺស្នងការខេត្តឧត្តរមានជ័យមិនទុកចោលឡើយគឺយើងបានចាត់តាំងក្រុមការងារស្រាវជ្រាវជាបន្ទាន់
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា នៅពេលដែលមានពាក្យបណ្ដឹងគឺស្នងការដ្ឋាននគរបាលខេត្ត មិនទុកចោលឡើយគឺយើងបានចាត់តាំងក្រុមការងារស្រាវជ្រាវជាបន្ទាន់ ព្រោះនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត គឺមានក្រុមការងារតាមត្រួតពិនិត្យតាមបណ្ដាញសង្គមរបស់ស្នងការដ្ឋាននគរបាលខេត្ត និងឆ្លើយតបប្រតិកម្មរហ័ស ក៏ដូចជាឆ្លើយតបរាល់បញ្ហាផ្សេងៗដែលប្រជាពលរដ្ឋខមិនចូល គឺដើម្បីយើងសម្រេចនូវកិច្ចការងារ មិនមែនតែកិច្ចការងារសេវាទេ ទាំងកិច្ចការងារបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន ជាដើម។
មានប្រសាសន៍ក្នុងឱកាសដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអញ្ជើញចូលរួមក្នុងសន្នីសិទ្ធសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តឧត្តរមានជ័យ” នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី ៕