មន្ត្រីជំនាញអត្តសញ្ញាណកម្ម៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចស្នើសុំប្តូរអាស័យដ្ឋានថ្មីបាន ដោយភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថ្មី
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចស្នើសុំប្តូរអាស័យដ្ឋានថ្មីបាន ដោយភ្ជាប់មកជាមួយសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថ្មី ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ពេលមកបំពេញបែបបទធ្វើថ្មី ប្រសិនបើក្នុងករណីដែលផុត ឬមុនផុតសុពលភាពតិចជាងឬត្រឹម៩០ថ្ងៃ។
បន្ថែមពីនេះ មន្ត្រីជំនាញក៏បានបញ្ជាក់ដែរថា ពលរដ្ឋខ្មែរដែលពុំធ្លាប់ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ (អត់មានស៊ីម) អាចអញ្ជើញមកបំពេញបែបបទ និងថតរូបធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីបានតាម នីតិវីធី និងដំណាក់កាលនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចករណីធ្វើថ្មី អាយុចាប់ពី១៥ឆ្នាំឡើងដែរ៕