**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រសួងការងារ ចេញញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម**ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត**ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច បង្ហាញលទ្ធផល នៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមគ្នា**អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤**អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់**ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍**ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យ វឌ្ឍនភាពការងារ ដំឡើងប្រទីប ក្រសួងធនធានទឹក និង ឧតុនិយម ដើម្បីត្រៀម ចូលរួមអបអរសាទរក្នុង ព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តសកម្មភាពវិជ្ជមានបន្ថែមទៀត ដើម្បីស្តារភពផែនដីឡើងវិញ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងអំពាវនាវដល់ប្រជាជនក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពវិជ្ជមានបន្ថែមទៀត ដើម្បីរួមគ្នាស្តារភពផែនដីឡើងវិញ សម្រាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ការថ្លែងរបស់ឯកឧត្ដមបានធ្វើឡើងនៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅ FACTORY Phnom Penh នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។

សូមជម្រាបដែរថា ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ២០២៣ បានធ្វើឡើងក្រោមប្រធានបទ «ឈានទៅមុខរួមគ្នា ស្តារផែនដីស្រស់បំព្រងឡើងវិញ» ហើយក៏ជាខួបទី១៤ហើយ ដែលប្រទេសកម្ពុជា ប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលប្រព្រឹត្តឡើងដោយមានការតាំងពិព័រណ៍សមិទ្ធផលការងារបរិស្ថាន ផលិតផលការងារសហគមន៍ វេទិការពិភាក្សា ព្រមទាំងការប្រគុំតន្រ្តី ការសម្តែងសិល្បៈ សំដៅបង្កើនការយល់ដឹងពីបរិស្ថានក៏ដូចជាសម្រាប់ការកំសាន្តផងដែរ។

ឯកឧត្ដម នេត្រ ភក្ត្រា បានថ្លែងដូចនេះថា “ប្រជាជនគ្រប់រូបត្រូវចូលរួមចំណែកក្នុងការបង្កើនឥទ្ធិពលនៃសកម្មភាពរួមជាវិជ្ជមានសម្រាប់ភពផែនដី។ ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺជានិមិត្តរូបនៃការបង្រួបបង្រួម ហើយក្នុងឆ្នាំ២០២៣នេះ ខ្ញុំសូមអំពាវនាវដល់ប្រជាជនក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ឲ្យអនុវត្តសកម្មភាពវិជ្ជមានបន្ថែមទៀត ដើម្បីស្តារភពផែនដីឡើងវិញ សម្រាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព”។

ឯកឧត្ដមបានឱ្យដឹងទៀតថា ក្នុងនាមជាប្រជាជននៃភពផែនដី យើងសូមឧទ្ទិសការដឹងគុណចំពោះភពផែនដីដែលបានផ្តល់ខ្យល់អុកស៊ីសែនដល់យើងសម្រាប់ដកដង្ហើម ទឹក និងអាហារ សម្រាប់ទទួលទាន ទ្រទ្រង់ការសាយភាយលំអងរុក្ខជាតិច្រើនប្រភេទ ការពារមនុស្សជាតិពីគ្រោះធម្មជាតិនានា ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតចាំបាច់សម្រាប់គាំទ្រដល់ជីវិតមនុស្ស។ លក្ខណៈពិសេសនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់ភពផែនដីទាំងអស់នេះ សរបញ្ជាក់ពីទំនាក់ទំនងរបស់យើងទាំងអស់គ្នាជាមួយភពផែនដីផងដែរ។

ឯកឧត្ដម នេត្រ ភក្រ្តា បានបន្តថា យើងត្រូវរួមគ្នាធ្វើសកម្មភាពពេលនេះជាងពេលណាៗទាំងអស់ ដើម្បីតបស្នងដល់ភពផែនដីវិញក្នុងការរស់នៅប្រចាំថ្ងៃ តាមរយៈសកម្មភាពផ្សេងៗ រាប់ចាប់តាំងពីការកាត់បន្ថយនូវធនធានដែលយើងមាន ការប្រើប្រាស់ឡើងវិញធនធានដែលយើងមាន និងការកែច្នៃឡើងវិញធនធានដែលយើងមាន ក៏ដូចជាការមិនបរិភោគសាច់សត្វព្រៃ មិនជាវផលិតផល ពីសត្វព្រៃ ដើម្បីកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើបរិស្ថានធម្មជាតិ រហូតដល់ការរួមចំណែកសកម្មភាពធំ ឧទាហរណ៍ដូចជាការវិនិយោគលើជម្រើសថាមពលកកើតឡើងវិញ ដើម្បីចូលរួមការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីកម្ពុជាជាដើម។

បើយោងតាមឯកឧត្ដម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងដែរថា វិធីសាស្រ្តនៃការអនុវត្តការងារតាមទម្លាប់ចាស់លែងគ្រប់គ្រាន់ទៀតហើយ ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួមបង្កើនសកម្មភាពបន្ថែមទៀត។ សុខភាពសាធារណៈ សង្គមប្រកបដោយបរិយាបន្ន និងការអភិរក្សជីវៈចម្រុះសុទ្ធសឹងជាធាតុផ្សំដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងសង្គមជុំវិញពិភពលោក អនុវត្តក្នុងការ ស្តារភពផែនដីឡើងវិញប្រកបដោយភាពធន់និងរឹងមាំ ក្នុងន័យនេះការអនុវត្តស្តង់ដានៃគោលការណ៍ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវអាចជួយដល់ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ ទេសចរណ៍ ក្នុងការស្តារវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។

ឯកឧត្ដម តុប សុភ័ក បានបន្ថែមថា ព្រឹត្តិការណ៍ចុងក្រោយមួយចំនួនដែលបានកើតឡើងបានជម្រុញឲ្យមនុស្សនៅជុំវិញពិភពលោក ងាកមកគិតគូរសារឡើងវិញអំពីសារៈសំខាន់នៃធម្មជាតិ ទំនាក់ទំនងរបស់ធម្មជាតិក្នុងជីវភាពរស់នៅរបស់យើងទាំងអស់គ្នា និងកត្តាគំរាមកំហែងដែលធម្មជាតិកំពុងប្រឈម។ លក្ខខ័ណ្ឌទាំងអស់នេះបានបញ្ជាក់ឲ្យឃើញអំពីទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បាន រវាងសុខភាពរបស់មនុស្ស និងសុខភាពរបស់ភពផែនដីដែលបច្ចុប្បន្នសុទ្ធតែកំពុងស្ថិតក្រោមការគំរាមកំហែងពីសកម្មភាពផ្សេងៗ។

បើតាមលោក សេង ទៀក នាយកអង្គការ WWF បានឲ្យដឹងដែរថា ធម្មជាតិគឺជាសម្ព័ន្ធមិត្តដ៏ចាំបាច់បំផុតមួយរបស់មនុស្សដើម្បីប្រយុទ្ធប្រឆាំងនឹងហេតុប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងកសាងអនាគតមួយប្រកបដោយនិរន្តរភាព ព្រោះធម្មជាតិនិងជីវៈចម្រុះជាអ្នកទ្រទ្រង់ជីវិតមនុស្ស និងសុខមាលភាពក៏ដូចជាផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គម។

លោកបានបន្តថា ការស្តារធម្មជាតិ និងជីវៈចម្រុះឡើងវិញ ជាដំណោះស្រាយឈ្នះឈ្នះដើម្បីសង្គ្រោះសុខមាលភាពបរិស្ថាន និងមនុស្សជាតិ។ នៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំនេះ គ្រឹះស្ថានសាធារណៈ សហគមន៍ វិស័យឯកជន និងប្រជាជនគ្រប់រូបនៅគ្រប់ទិសទីត្រូវបានលើកទឹកចិត្តឲ្យផ្តល់ពេលវេលាចំនួនមួយម៉ោង សម្រាប់ភពផែនដីតាមរយៈការធ្វើសកម្មភាពវិជ្ជមាន ទោះតិចឬច្រើនក្តី សកម្មភាពតូចឬធំក្តី ដើម្បីស្តារភពផែនដីឲ្យកាន់តែប្រសើរឡើងវិញ៕

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]

 

អត្ថបទដែលជាប់ទាក់ទង