**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

យុវជនកាន់ច្រើនយល់ច្បាស់ពីគោលនយោបាយ និងបានសុំចូលរួមក្នុងជីវភាពជាមួយគណបក្សប្រជាជន

ភ្នំពេញ៖ អ្នកឧកញ៉ា លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបគ្រប់អាយុ និងមកពីគណបក្សផ្សេងៗចំនួន ១,១៨២នាក់ នៅក្រុងក្រចេះ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ដួង ដារ៉ា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ និងឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានក្រុងក្រចេះ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកគណបក្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ ការចូលរួមជីវភាពនយោបាយ របស់បងប្អូនអតីតគណបក្សផ្សេងៗ មកជាសមាជិកគណបក្សប្រជាជនកម្ពុជាវិញ ហើយទង្វើនេះចាត់ទុកថាបងប្អូន មានទំនុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវបំផុតរបស់សម្ដេចតេជោ ដែលជាប្រធានគណបក្ស។ លោកពិតជារីករាយជាមួយការចូលរួមរស់ជុំគ្នា វិញជាថ្លុងមួយរបស់សមាជិកសមាជិកាទាំងអស់ នាឱកាសនេះ។

ឯកឧត្តម បានបញ្ជាក់ថា «យើងចូលគណបក្សប្រជាជន តើយើងប្រកាន់គោលការណ៍អ្វីខ្លះ? មកពីការស្រលាញ់ចូលចិត្ត ជឿជាក់ ការពារ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន ហើយនៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អាណាត់ទី៧ បន្តទៀត ហើយសូមអញ្ជើញសមាជិក សមាជិកាទៅបាះឆ្នោតគាំទ្រសម្ដេច គាំទ្រគណបក្សប្រជាជនឱ្យបានទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣»។

អ្នកឧកញ៉ា លី សាម៉េត បាននាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ដល់បងប្អូន សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តក្រចេះ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគួសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា។

អ្នកឧកញ៉ា លី សាម៉េត បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកមានបុណ្យមានសំណាង មានកុសល លោកពិតជាទេវតាចាប់ជាតិពិតប្រាកដ ទេវតារៀបចំឱ្យលោកមកចាប់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ដើម្បីសង្គ្រោះបងប្អូនកូនក្មួយឱ្យរួចផុតពីទុក្ខវេទនា។

អ្នកឧកញ៉ា លី សាម៉េត បានបន្ថែមថា សម្តេចតេជោ ជាទេវតាចារទុកតម្រូវឱ្យដឹកនាំប្រទេស តម្រូវឱ្យកសាងជាតិ រំដោះជាតិ រំដោះប្រជាពលរដ្ឋពីទុក្ខវេទនា ដូចបងប្អូនបានដឹងហើយ លោកបានសង្រ្គោះប្រជាពលរដ្ឋខ្មែរតាំងពីដល់ ៣លាននាក់ ឥឡូវជិត ១៧លាននាក់ហើយ នេះហើយជាទេវតាពិត ទេវតារស់ ព្រះរស់របស់ប្រជាពលរដ្ឋខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង