**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់**អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងស្តីពី ការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតី ក្នុងពិធីបាញ់គ្រាប់ពិតអាវុធ (AK47) ត្រួតពិនិត្យលទ្ធផល វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលនាយទាហានរង ថ្នាក់ពួក ក្រុមថ្មើរជើង**អាជ្ញាធរឥណ្ឌា ស៉ើបអង្កេតលើប្រព័ន្ធ Google Maps ក្រោយមនុស្ស ៣នាក់ស្លាប់ដោយបើករថយន្តធ្លាក់ស្ពាន**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់**អភិបាលខេត្តតាកែវ ស្នើក្រុមហ៊ុនចិន សិក្សាគម្រោងបង្កើតកំពង់ផែ និងការចិញ្ចឹមសត្វលើទឹកដីតាកែវ**រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន ស្ថិតក្រោមការស៊ើបអង្កេតពី«បទពុករលួយ»**មន្ត្រីអាម៉េរិក៖ យោធាអាម៉េរិកប្រទះឃើញយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ លើមូលដ្ឋានយោធានៅអង់គ្លេស**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អាវរងាជូននាយទាហាន ពលទាហាន អង្គភាពវរសេនាតូចស៊ើបការណ៍ យោធភូមិភាគទី៥**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីទិសដៅ និងផែនការសកម្មភាពរបស់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ**បទវិភាគ៖តើ”អាមេរិកជាអាទិភាព”របស់លោកTrumpអាចស្រោចស្រង់សេដ្ឋកិច្ចអាមេរិកបានទេ?**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារលិខិតជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ**អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩

អភិ​បាលខេត្តព្រះសីហនុ ណែនាំក្រុមការងារបច្ចេកទេសធ្វើការឈូសឆាយដី កាយប្រមូលសំរាម ធ្វើយ៉ាងណាកុំឱ្យមានស្មៅ និងកម្ទិចឈើនៅលើទីលានប្រកួតបាល់ទះលើឆ្នេរខ្សាច់

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិ​បាលខេត្តព្រះសីហនុ នារសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកីឡាបាល់ទះលើឆ្នេរខ្សាច់ សំរាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅពយជំទាវម៉ៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យទីតាំង ទីលានប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារបច្ចេកទេសធ្វើការឈូសឆាយដី កាយប្រមូលសំរាមមានដូចជាស្មៅ កម្ទេចឈើចេញពីលើទីលានប្រកួតឱ្យបានរៀបស្មើ ធ្វើយ៉ាងណាកុំឱ្យមានស្មៅ និងកម្ទិចឈើនៅលើទីលានប្រកួត។ ហើយនេះក៏ជាមោទនភាពដែលព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តព្រះសីហនុ បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។

ក្នុងនោះខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសនៃការប្រកួតកីឡាស៊ីហ្គេមផងដែរ ដែលមានកីឡា ៣ប្រភេទ ក្នុងនោះមានដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់។ ការប្រកួតកីឡាស៊ីហ្គេមនៅខេត្តព្រះសីហនុ ក៏បានបង្ហាញសញ្ញាល្អមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។

ក្រោយពីការប្រកួតកីឡាស៊ីហ្គេមចប់ យើងនឹងយកទីតាំងនេះសម្រាប់ឱ្យយុវជនរបស់យើងនាំគ្នាលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងជម្រុញវិស័យកីឡានៅខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែមទៀត ម្យ៉ាងទៀតការលេងកីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពជាចំបងសម្រាប់យុវជនរបស់យើង និងចៀសផុតពីការសេពគ្រឿងញៀន។

លោក ជ្រា ថាវរិទ្ធ ប្រធានការិយាល័យបចេ្ចកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឱ្យដឹងថា ការសម្អាតទីលានបាល់ទះនេះ យើងជីកកាយដី ០.៤០ម៉ែត្រ ចេញយកមកទុកដោយឡែក ក្នុងគោលបំណងរក្សាដីឱ្យវាស្ងួត រួចយើងចាប់ផ្តើមរែងដីយកស្មៅ និងកម្ទេចឈើចេញ រួចដាក់ចូលវិញជាសន្ទាប់ៗ ០.១០ម៉ែត្រម្តង និងចាក់បន្ថែមរហូតនៅសល់ ០.១០ម៉ែត្រមុខលើ យើងនឹងយកខ្សាច់សរដាក់មុខខាងលើ បន្ទាប់ពីការងារចាក់ខ្សាច់បំពេញរួចរាល់ យើងយកសំណាញ់រែងវាបន្តទៀត ដើម្បីឱ្យប្រាកដថា មិនមានកំទេចស្មៅ ឬឈើនៅក្នុងទីលានការប្រកួតរបស់យើងឱ្យបានស្អាត យើងនឹងនៅតែបន្តការពារទីតាំងនេះរហូតដល់ថ្ងៃប្រកួត មុនពេលប្រកួតយើងនឹងរៀបចំធ្វើការសម្អាតម្តងទៀត ដើម្បីឱ្យកម្រាស់ខ្សាច់ដែលយើងត្រូវក្រាលរួចធ្វើការប្រកួតកីឡានៅលើឆ្នេរខ្សាច់ឱ្យមានភាពទាក់ទាញ បន្ទាប់មកយើងត្រូវប្រើរនាស់វែង ដើម្បីធ្វើការជ្រោយសម្អាតដី ថ្លឹងវាឱ្យរាបស្មើរសម្រាប់បំរើឱ្យការប្រកួតនៅពេលខាងមុខទទួលបានលទ្ធផលតាមការគ្រោងទុក។

លោកប្រធានការិយាល័យបចេ្ចកទេស បានបន្តឱ្យដឹងបន្ថែមថា ទីតាំងនេះយើងធ្វើ ៣តារាងប្រកួត ក្នុងតារាងប្រកួតនិមួយៗមានទំហំ ២១x២៨ម៉ែត្រ នៅសល់ចន្លោះយើងទុកស្បេស ៣ម៉ែត្រ សម្រាប់កីឡាករលោតវៃបាល់បានងាយស្រួល ដោយឡែកតារាងបាល់ដែលត្រូវប្រកួតជាក់ស្តែងមានទំហំ ៨x១៦ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង