រថយន្តគិលានុសង្គ្រោះចំនួន ១៦គ្រឿង និងសម្ភារៈ បរិក្ខារពេទ្យ ជាជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាលចិន ត្រូវបានប្រគល់ក្រសួងសុខាភិបាល
ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តគិលានុសង្គ្រោះចំនួន ១៦គ្រឿង និងសម្ភារៈ បរិក្ខារពេទ្យ ជាជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅទីស្តីការក្រសួងសុខាភិបាល ៕