**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ប.ស.ស សម្រេចដាក់ឱ្យអនុវត្ត គម្រោងសាកល្បងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា ប.ស.ស. កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការហ្គ្រេត (GRET) ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលគម្រោងសាកល្បងនេះ ធ្វើឡើងជំហានដំបូងសម្រាប់តែបុគ្គលស្វ័យនិយោជន៍ (អ្នកបើកបរត្រីចក្រយានយន្ត) ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតែប៉ុណ្ណោះ។

ឯកឧត្តមអគ្គនាយក ប.ស.ស. បានបន្តទៀតថា៖ ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ នាពេលនេះ នឹងក្លាយជាយន្តការសិក្សាសម្រាប់ការពង្រីក នៃការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់គ្រប់បុគ្គលស្វ័យនិយោជន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ហើយនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមកម្ពុជាផងដែរ។

ឯកឧត្តមអគ្គនាយក ប.ស.ស. បានឱ្យដឹងទៀតថា៖ កន្លងមក បេឡាជាតិសន្តិសុខសង្គម និងអង្គការហ្គ្រេត ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានសហការអនុវត្តគម្រោងមួយដែលមានឈ្មោះថា គម្រោង SPIN ដែលគម្រោងមួយនេះ ទទួលបានសមិទ្ធផលការងារជាច្រើនដូចជា (១). ការអភិវឌ្ឍកម្មវិធីតាមគេហទំព័រ (២). ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ (៣). ការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាននៃ ប.ស.ស. និង (៤). យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយ។

ឯកឧត្តមអគ្គនាយក បានសម្តែងនូវការអរគុណ ចំពោះដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិទាំងអស់ ពិសេសអង្គការហ្គ្រេត (GRET) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) រួមទាំងអង្គការ និងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្តល់កិច្ចសហការជាមួយ ប.ស.ស. ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស រួមទាំងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីឱ្យ ប.ស.ស. អាចពង្រីកវិសាលភាពរបស់ខ្លួនកាន់តែពេញលេញគ្របដណ្តប់លើការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយភាពជោគជ័យរហូតមមកដល់ពេលនេះ។

ឯកឧត្តមអគ្គនាយក បានស្នើដល់បងប្អូនជាអ្នកបើកបរត្រីចក្រយានយន្ត និងសមាជិក ប.ស.ស. ទាំងអស់ សូមលើកឡើងឱ្យចំៗចំពោះបញ្ហាប្រឈមនានានៅពេលទៅប្រើប្រាស់សេវា ប.ស.ស. និងអាចទាក់ទងមក ប.ស.ស. តាមរយៈមន្រ្តី-បុគ្គលិក ប.ស.ស. ដោយផ្ទាល់ ឬតាមលេខទំនាក់ទំនង ១២៨៦ (អាចខលចូលដោយឥតគិតថ្លៃគ្រប់ប្រព័ន្ធពេញ ២៤ម៉ោង) ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ ប.ស.ស. ដើម្បីអាចឱ្យ ប.ស.ស. ងាយស្រួលដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក Emmanuel Dollfus នាយករងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ក្នុងឱកាសជាមួយគ្នានេះ លោកបានលើកឡើងថា៖ ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងនាពេលនេះ គឺជាសមិទ្ធផលថ្មីសម្រាប់ ប.ស.ស. ដែលអាចពង្រីកបន្ថែមលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ហើយគម្រោងសាកល្បងនេះ គឺប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការចុះឈ្មោះចូលក្នុងប្រព័ន្ធ ប.ស.ស.។

លោក Emmanuel Dollfus បានបន្តថា៖ ក្នុងនាមលោកតំណាងឱ្យទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះកិច្ចសហប្រតិបត្តិការជាមួយ ប.ស.ស. កម្ពុជា និងបានធ្វើការងាររួមគ្នាលើគម្រោងជាច្រើន ហើយការសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងនេះ អាចជាគំរូសម្រាប់ការអនុវត្ត ទៅលើក្រុមគោលដៅផ្សេងៗទៀតក្នុងការទទួលបានការគាំពារផ្នែកថែទាំសុខភាពនាពេលខាងមុខផងដែរ។

នាយករងអង្គការហ្គ្រេត (GRET) លោក Damien Thibault ក្នុងឱកាសជាមួយគ្នានេះ លោកបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ប.ស.ស. កម្ពុជា ដែលបានអនុវត្តយ៉ាងជោគជ័យលើវិស័យសន្តិសុខសង្គម ដោយទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងអង្គការជាតិ និងអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

សូមបញ្ជាក់ថា៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ប្រព្រឹត្តិទៅពេញមួយព្រឹក នៅសាលប្រជុំសន្តិភាពទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីតំណាងអង្គការជាតិ-អន្តរជាតិ, តំណាងសមាគមនានា និងបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត រួមទាំងបងប្អូនអ្នកបម្រើក្នុងផ្ទះសរុបប្រមាណជាង ៣០០នាក់៕

អត្ថបទដែលជាប់ទាក់ទង