**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ៖ កិច្ចការអន្តោប្រវេសន៍ ជាកិច្ចការស្នូលមួយដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកការពារសន្តិសុខជាតិ អធិបតេយ្យភាព បូរណភាពទឹកដី

ភ្នំពេញ៖ ឯកឧត្តម​នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានថ្លែងដោយសង្កត់ធ្ងន់ថា កិច្ចការអន្តោប្រវេសន៍នេះ គឺជាកិច្ចការស្នូលមួយដ៏សំខាន់ របស់ក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកការពារសន្តិសុខជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ចូលមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ចែករំលែកបទពិសោធលើប្រធានបទស្ដីពី “​កំណែទម្រង់លើការងារអន្តោប្រវេសន៍​”​ នៅបណ្ឌិត្យសភា​នគរបាលកម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ បានគូសបញ្ជាក់អំពីចំនុចសំខាន់ៗនៃការធ្វើកំណែទម្រង់លើការងារអន្តោប្រវេសន៍ ដោយផ្តោតលើកិច្ចការមួយចំនួនដូចជា៖

១.ប្រវត្តិការងារ និងស្នាដៃធំៗដែលសម្រេចបាន
២.ប្រវត្តិនៃការកសាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍
៣.ចំណុចសំខាន់ៗនៃច្បាប់ស្តីពីអន្តោប្រវេសន៍
៤.តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
៥.សភាពការណ៍ និងការងារគ្រប់គ្រងជនបរទេសនៅកម្ពុជា
៦.សភាពការណ៍ និងការងារអន្តោប្រវេសន៍ក្នុងឆ្នាំ២០២២
៧.ទិសដៅជាយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ បានមានប្រសាសន៍សង្កត់ធ្ងន់ថា «កិច្ចការអន្តោប្រវេសន៍នេះគឺជាកិច្ចការស្នូលមួយដ៏សំខាន់របស់ក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកការពារសន្តិសុខជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសទៀតនោះ កិច្ចការអន្តោប្រវេសន៍គឺពាក់ព័ន្ធផ្ទាល់លើការងាររក្សាសន្តិសុខ​ សណ្ដាប់ធ្នាប់សាធារណ:​ និងរួមចំណែកក្នុងការអភិវឌ្ឍន៍គោលនយោបាយវិនិយោគ​ គោលនយោបាយទេសចរណ៍​ គោលនយោបាយជាតិផ្សេងៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល និងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ» ។

នៅក្នុងឱកាសនោះ ឆ្លើយតបតាមសំណើសុំរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានឧបត្ថម្ភម៉ាស៊ីនកុំព្យូទ័រលើតុ ចំនួន ៥០គ្រឿង ជូនដល់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់បម្រើដល់ការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ ៕

អត្ថបទដែលជាប់ទាក់ទង