**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤

ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ក្នុងឧប្បត្តិហេតុរលំស្លាកប៉ានណូ នៅក្រុងសៀមរាប បណ្តាលឲ្យស្លាប់មនុស្សម្នាក់

សៀមរាប៖ ឧប្បត្តិហេតុរលំស្លាកប៉ានណូ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលមកពីភ្លៀងលាយលំជាមួយខ្យល់កន្ដ្រាក់ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់។
នៅវេលាម៉ោង១៧.៣០នាទីថ្ងៃទី២៩ខែមិនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រ ក្រុងសៀមរាប មានករណីភ្លៀងខ្យល់លាយកន្រ្តាក់ បណ្តាលឲ្យមានករណីរលំបាក់ផ្ទាំងប៉ាន់ណូ ទទឹងផ្លូវ នៅចំណុចស្តុបស្មាយលីង​ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសម្នាក់។

ជនដែលរងគ្រោះ ឈ្មោះផេង ចន្ធូ ប្រុស អាយុ ៤៤ឆ្នាំ (ស្លាប់នឹងកន្លែង) ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាមក្រុងសៀមរាប និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ​ ជា​ ណារ៉ាត់​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​ មុខរបរ​ បុគ្គលិកក្រុមហ៊ុន​ LG ទីលំនៅភូមិតាអី​ ឃុំត្រពាំងធំ​ ស្រុកប្រាសាទបាគង​ ក្រុងខេត្តសៀមរាប​ បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្កែកខេត្ត។
សូមបញ្ជាក់ថានៅចំណុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប គ្រោងដែកតែងលម្អផ្កាភ្ញីភ្លើងចំរុះ លើស្ពាននៅក្បែរព្រះរាជដំណាក់ បានបាក់ចុះមកក្រោមដែរ តែពុំបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់មនុស្សឡើយ។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈ Facebook ផ្ទាលខ្លួនរបស់ឯកឧត្ដមបានបង្ហាញនូវការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍ដែលកើតមានឡើងដោយកត្តាធម្មជាតិនេះ និងសូមចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារអ្នកស្លាប់។
ឯកឧត្ដមបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមសោកស្តាយចំពោះការខូចខាត និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសូមជូនពរដល់អ្នករងរបួសសូមឆ្លងផុតគ្រោះថ្នាក់។ យើងខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមានចំណាត់ការសមស្រប និងទាន់ពេលវេលាចំពោះបញ្ហាខាងលើ»។
ឯកឧត្ដម ហ៊ុន ម៉ានី បានអះអាងបន្តទៀតថា នឹងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈដើម្បីបញ្ចៀសហានិភ័យជាយថាហេតុណាមួយកើតឡើង។ សូមជនរួមជាតិទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកជាទីស្រលាញ់
សូមបញ្ជាក់ថា៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមីនាម្សិលមិញ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

អត្ថបទដែលជាប់ទាក់ទង