ថ្នាក់ដឹកនាំខេត្តបាត់ដំបង ចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនគោក ក្នុងភូមិសាស្រ្ដ ស្រុករតនមណ្ឌល និងស្រុកសំឡូត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជនបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ដ ស្រុករតនមណ្ឌល និងស្រុកសំឡូតខេត្តបាត់ដំបង រួមមាន ៖
– កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល
– វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត
– កងការពារព្រំដែនលេខ ៥០២ ស្រុកសំឡូត
– វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ស្រុកសំឡូត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយ របស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនដូចជា
-ភេសជ្ជៈចំនួន៣០កេស
-ទឹកសុទ្ធ៥០កេស
-នំអន្សមជ្រូក១ស្លឹក
-សាច់ជ្រូកស្រស់ ៦០គីឡូក្រាម
-បន្លែស្រស់៥០គីឡូក្រាម
-ម៉ាស់២០ប្រអប់
-និងថវិកា៦លានរៀល
ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
សូមជម្រាបផងដែរថា នាពេលរសៀលនេះ និងថ្ងៃស្អែក ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នឹងបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនគោក ក្នុងភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកកំរៀង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ៕