ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ រដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ីហើយ
ភ្នំពេញ៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បាននាំព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta រដ្ឋធានីហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី ហើយ នៅរសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣។
មានការអញ្ជើញទទួលស្វាគមន៍ពីឯកឧត្តម អ៉ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី និងលោក Wijaya Noeradi អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូនេស៊ី។
ព្រះអគ្គិជ័យកីឡា និងភ្លើងគប់នេះ ត្រូវបាននាំយកទៅរក្សាទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមរៀបចំពិធីរត់ភ្លើងគប់ នៅរដ្ឋធានីហ្សាកាតា ជាផ្លូវការ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ខាងមុខ៕