**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

ប្រទេសបារាំង នឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការទ្វេដង ដល់កម្ពុជាពី ១០០ ទៅ ២០០លានអឺរ៉ូ ក្នុងមួយឆ្នាំ

ភ្នំពេញ៖ យោងតាមលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយលើកទី៦ (The 6th Policy Dialogue) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ភាគីបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នឹងបង្កើនទំហំហិរញ្ញប្បទាន សហប្រតិបត្តិការទេ្វដងដល់កម្ពុជាពី ១០០ ទៅ ២០០លានអឺរ៉ូ ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយលើកទី៦នេះ, ខាងភាគីកម្ពុជាដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមួយនឹង សមភាគីបារាំង ដឹកនាំដោយលោកស្រី Marie-Helene LOISON អនុប្រធានប្រតិបត្តិរបស់ AFD ព្រមទាំងតំណាង ក្រសួង/ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធ នៃភាគីទាំងពីរ។

លោកស្រី Marie-Helene LOISON បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន ឯកឧត្តម វង្សី វិស្សុត តំណាងរាជរដ្ឋាភិបាលកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញ ការងារនៅប្រទេសបារាំង។

លោកស្រីបានលើកឡើង អំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការល្អ ជាយូរលុងរវាងប្រទេសទាំងពីរ ហើយដែលទើបត្រូវបានពូនជ្រុំ ជាពិសេសនាពេលថ្មីៗនេះ ដោយប្រមុខថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

លោកស្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំពោះតួនាទីដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នជាដៃគូ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រពៃ នាពេលកន្លងមក។

លោកស្រីបានគូសបញ្ជាក់ថា បារាំងនៅតែបន្តគាំទ្រ ដល់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរបស់កម្ពុជា ហើយថែមទាំងជួយកៀរគរហិរញ្ញប្បទានឥតសំណង ពីសហគមអឺរ៉ុប និងសហហិរញ្ញប្បទានពីប្រភពផ្សេងទៀត សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា តាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្រសកម្មភាពរបស់ AFD ឆ្នាំ២០២២-២០២៦ សម្រាប់កម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំង តាមរយៈ AFD ចំពោះការគាំទ្រ យ៉ាងពេញទំហឹងដល់កិច្ចការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីដំណាក់កាល នៃការស្វែងរកសន្តិភាព រហូតដល់ដំណាក់ កាលអភិវឌ្ឍន៍ប្រទេស ដោយគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

គិតចាប់ពីឆ្នាំ១៩៩៣ ប្រទេសបារាំង តាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៩២៧លានអឺរ៉ូ ក្នុងនោះ ឥណទានសម្បទានមានចំនួនប្រមាណ ៥៤៨លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨លានអឺរ៉ូ ដោយផ្តោតលើ វិស័យកសិកម្ម, ធារាសាស្ត្រ, ទឹកស្អាត, ថាមពល, អប់រំ, សុខាភិបាល, ទេសចរណ៍, បរិស្ថាន, និងមីក្រូហិរញ្ញវត្ថុ ។

ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បាននិងកំពុងរួមចំណែក យ៉ាងសកម្មដល់ការទ្រទ្រង់ការអភិវឌ្ឍ និងការជំរុញកំណើន សេដ្ឋកិច្ច ស្របតាមកម្មវិធីនយោបាយ, យុទ្ធសាស្រ្តអភិវឌ្ឍន៍ និងអាទិភាពគោលនយោបាយសំខាន់ៗ ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម វង្សី វិស្សុត ក៏បានបញ្ជាក់ផងដែរថា លទ្ធផល និងកិច្ចពិភាក្សាដ៏ស៊ីជម្រៅ នាឱកាសកិច្ចប្រជុំនេះ បានស្តែងឱ្យឃើញ អំពីសារៈប្រយោជន៍ នៃយន្តការទ្វេភាគីដ៏សំខាន់នេះ ក្នុងការពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការនានា ជាពិសេសទំនាក់់ទំនងភាពជាដៃគូអភិវឌ្ឍន៍ ក៏ដូចជាដោះស្រាយ និងបំពេញមហិច្ឆតា អភិវឌ្ឍន៍របស់កម្ពុជា ជាមួយនឹងធនធាន និងការគាំទ្រហិរញ្ញវត្ថុ ដែលផ្តល់ដោយរដ្ឋាភិបាលបារាំង ស្របតាមការឯកភាពគ្នា រវាងសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងលោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង កាលពីពេលថ្មីៗនេះ។

កិច្ចប្រជុំពិគ្រោះយោបល់នេះ បានផ្តល់ឱកាស ដល់ភាគីទាំងពីរ ធ្វើការត្រួតពិនិត្យរួមគ្នា និងឯកភាពលើទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្ត អភិវឌ្ឍន៍ ក្នុងវិស័យអាទិភាព ក៏ដូចជាបញ្ជីគម្រោង សម្រាប់បណ្តាឆ្នាំខាងមុខ។

ម្យ៉ាងវិញទៀត យន្តការនេះក៏បានជួយពង្រឹងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ របស់ក្រសួង ស្ថាប័នអនុវត្តគម្រោង ក្នុងការរៀបចំសម្រិតសម្រាំង និងអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងទាន់ពេលវេលា ប្រកបដោយលទ្ធផលជាផ្លែផ្កា តាមគោលដៅដែលរំពឹងទុក ៕

អត្ថបទដែលជាប់ទាក់ទង