រដ្ឋមន្ត្រីយុត្តិធម៌ អនុញ្ញាតឱ្យ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាទី២៩ ខែមីនា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារមួយចំនួនជាអាទិ៍ វឌ្ឍនភាពការងារដែលអង្គការសហប្រជាជាតិ រួមទាំងភ្នាក់ងារអង្គការសហប្រជាជាតិបានធ្វើរួមគ្នាជាមួយក្រសួងយុត្តិធម៌ នាពេលកន្លងទៅ ព្រមទាំងការងារមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងទិសដៅការងារដែលអាចនឹងត្រូវអនុវត្តបន្ត ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការថ្មីរបស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០២៤-២០២៨។