**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន CIIC និងទស្សនាការសម្តែងសៀកនៅរោងល្ខោនក្រហម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្ដាល ធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុន China International Intellectech Co., Ltd (CIIC)។

ក្រុមហ៊ុន CIIC ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ១៩៨៧ គឺជាសហគ្រាសរដ្ឋដ៏សំខាន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលកណ្ដាលចិន ហើយតែមួយគត់ដែលទទួលយកសេវាធនធានមនុស្សជាអាជីវកម្មស្នូលរបស់ខ្លួន។

ក្រុមហ៊ុន CIIC មានទីស្នាក់ការកណ្ដាលនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន ១២៦ទាំងក្នុង និងក្រៅប្រទេស ហើយបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកវិទ្យា និងទេពកោសល្យ ក្នុងប្រទេស និងតំបន់ ចំនួន ៧៦។

ក្រុមហ៊ុន CIIC ជាក្រុមហ៊ុន ដែលមានយីហោឈានមុខគេក្នុងសេវាកម្មធនធានមនុស្សរបស់ប្រទេសចិន ក្នុងចំណោមសហគ្រាសចិន កំពូលទាំង ៥០០សហគ្រាស និងសហគ្រាសសេវាកម្មចិនកំពូល ទាំង១០០សហគ្រាស និងជាអ្នកផ្ដល់ផលិតផលសេវាកម្មធនធានមនុស្សគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន។ សមិទ្ធិផលដែលគួរឱ្យកត់សំគាល់ ក្នុងការអនុវត្តការផ្លាស់ប្តូរនៅក្នុងបរិយាសកាសទីផ្សារផ្ទៃក្នុង ចាប់តាំងពីសមាជជាតិលើកទី១៩ នៃបក្សកុម្មុយនីស្តចិន ជាពិសេសក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន CIIC បានប្រកាន់ខ្ជាប់នូវការទស្សនៈណែនាំរបស់ឯកឧត្ដម ស៊ី ជីងភីង ស្តីពីគំនិតសង្គមនិយមបែបចិនសម្រាប់យុគសម័យថ្មី ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការសម្រេចចិត្ត និងការបើកចំហររបស់ប្រទេសចិន។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅក្រុមហ៊ុន CIIC គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ក៏បានអញ្ជើញចូលរួមទស្សនាទស្សនីយភាពការសម្តែងសៀកនៅរោងល្ខោនក្រហម ក្នុងរដ្ឋធានីប៉េកាំង៕

អត្ថបទដែលជាប់ទាក់ទង