**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

បិទកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផៃ្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៣

ភ្នំពេញ៖ នៅរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ស្នងការ ដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបិទកិច្ចប្រជុំ បូកសរុប សភាពការណ៍ និងលទ្ធផលកិច្ច ប្រតិបត្តិការ ប្រចាំ ឆ្នាំ ២០២២ របស់ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ  និងផ្សព្វផ្សាយទិសដៅការងារ របស់ ក្រសួង មហាផ្ទៃ និង អគ្គស្នងការ ដ្ឋាន នគរបាល ជាតិ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ ឯកជា ពៅ អគ្គ ស្នងការរង នគរបាល បាល ជាតិ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

កិច្ចប្រជុំ នេះ ក៏ មាន ការអញ្ជើញ ចូលរួម ពី សំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោក ឧត្ដមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេខេត្ត លោក -លោកស្រី ស្នងការរង លោក -លោកស្រី នាយ ការិយាល័យ លោកអធិការ នគរបាល ក្រុង /ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧និងនាយប៉ុស្តិ៍ការពារព្រំដែនទាំង៣២ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ស្នងការ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញការងារ តួនាទី ភារកិច្ច សម្រេចបានលទ្ធផលល្អក្នុងរយៈពេល០១ឆ្នាំកន្លងមកនេះ គួរជាទីមោទនៈ ពិសេសការងារជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ខ្សល់កន្ត្រាក់  ទឹកជំនន់ ។

ទន្ទឹមគ្នានោះ ឯកឧត្តមអគ្គស្នងការរង ក៏បានផ្តាំផ្ញើរដល់កម្លាំងនគរបាលទាំងអស់ត្រូវគោរពវីន័យ ,ពង្រឹងការទប់ស្កាត់ចំណាកស្រុក , ការបម្រើសេវាសាធារណ:, ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណ, ការងារប្រចាំការ យាម ល្បាត ,ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អតាមមូលដ្ឋាន ពិសេសគឺត្រូវអនុវត្តន៍ និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង