នាយករដ្ឋមន្ត្រី៖ ពិតមែនតែចូលមើលស៊ីហ្កេមមិនយកលុយ តែសំបុត្រត្រូវតែមាន ដើម្បីដឹងកន្លែងអង្គុយ និងច្រកចេញចូល
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា «ពិតមែនតែចូលមើលស៊ីហ្កេមមិនយកលុយ តែសំបុត្រត្រូវតែមាន ដើម្បីដឹងកន្លែងអង្គុយ និង ច្រកចេញចូល» ។
នេះបើតាមសាររបស់ឯកឧត្ដម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ៕