ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: អញ្ជើញបិទសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម សម្រាប់ថ្នាក់ដឹកនាំអង្គភាពថវិកាវិស័យយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពីថវិកាសមិទ្ធកម្ម សម្រាប់ថ្នាក់ដឹកនាំអង្គភាពថវិកាវិស័យយុត្តិធម៌ នៅសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានរៀបចំទ្បើង ក្នុងគោលបំណងផ្សព្វផ្សាយ ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការអនុវត្តថវិកា សំដៅពង្រឹងសមត្ថភាពថ្នាក់ដឹកនាំអង្គភាពថវិកា និងបង្កើនប្រសិទ្ធភាពនៃអនុវត្តថវិកាក្នុងវិស័យយុត្តិធម៌ របស់អង្គភាពថវិកាចំណុះទីស្តីការក្រសួងយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌ ៕