សម្តេច ស ខេង៖ ក្នុងឆ្នាំ២០២២ កម្ពុជាក៏សម្រេចបានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២២ កម្ពុជាក៏សម្រេចបានការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់និងបទបញ្ជ នីតិវិធីនៃការបោះឆ្នោត ព្រមទាំងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោតនេះបានយ៉ាងល្អប្រសើរ និងថាក្នុង តួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន ក៏បានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ដែលជាការ លើកកម្ពស់ថែមទៀតនូវកិត្យានុភាពប្រទេសកម្ពុជាយើងលើឆាកអន្តរជាតិ។
មានប្រសាសន៍ងឱកាសដែរ សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ។
ក្រៅពីនេះ សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ និងការណែនាំបន្ថៃមអំពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍទីក្រុងប្រកដោយចីរភាព ការគ្រប់គ្រងឆ្នេរសមុទ្រ និងធនធានធម្មជាតិ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយសំណូមពរប្រជាពលរដ្ឋ និងការព្រឹងរបៀបរបបការងារ។ សម្ដេចសង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ក្នុងការបំពេញការងារឲ្យសម្រេច បានសមិទ្ធផលថ្មីៗបន្ថែមទៀតនាឆ្នាំ២០២៣ ៕