យោធិន គ្រួសារយោធិន មានទុក្ខលំបាក តែងតែទទួលបានការយកចិត្តទុកដាក់ ពីសំណាក់មេបញ្ជាការ និងមិត្តរួមអាវុធ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បាននាំយកបច្ច័យរបស់លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង នាយ នាយរង ការិយាល័យ ផ្នែក នាយទាហាន នាយទាហានរង ពលទាហាន តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ចំនួន ៥.៧៧០.០០០រៀល ក្នុងនោះថវិកាគណ:កម្មាធិការ មិត្តជួយមិត្ត យោធភូមិភាគទី៥ ២.០០០.០០០រៀល ថវិកាមិត្តរួមអាវុធ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ៣.៦៧០.០០០រៀល ថវិកាយោធិននារី ១០០.០០០រៀល ទៅចូលរួមរំលែកមរណទុក្ខ និងហែសពជាមួយក្រុមគ្រួសារវរសេនីយ៍ត្រី វង្ស សាវៃ មេបញ្ជាការ ផ្នែកសឹករងបាត់ដំបង ដែលប្រពន្ធជាទីស្រលាញ់បានទទួលមរណភាពដោយរោគាពាធ។
ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ត្រី វង្ស សាវៃ និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក ព្រមទាំងថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខរបស់យោធិន និងក្រុមគ្រួសារគ្រប់កាលៈទេសៈ។
លោកក៏បានគោរពជូនពរថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហាន និងពលទាហានដែលជាមិត្តរួមអាវុធ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង សូមមានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន និងសូមជួបប្រទ:ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕