**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង

សម្តេច ស ខេង បញ្ជាឱ្យរដ្ឋបាលខេត្តព្រះសីហនុ ខិតខំប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូមនុស្ស និងគ្រឿងញៀន

ភ្នំពេញ៖​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យរដ្ឋបាលខេត្តព្រះសីហនុ បន្ដខិតខំប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូមនុស្ស និងគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់កិត្យានុភាព រារាំងនូវការវិនិយោគ និងវិស័យទេសចរណ៍។

សម្ដេចក្រឡាហោម ស ខេង ថ្លែងយ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខាប៊ិច ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។

សម្តេចក្រឡាហោម បានមានប្រសាសន៍ថា សមិទ្ធផលដែលទទួលបានពីសន្និបាតជាផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តឆ្នាំ២០២៣ ហើយគប្បីយកចិត្តទុកដាក់បន្ថែមទៀត។ ទោះបីយើងសម្រេចបានលទ្ធផលការងារដោះស្រាយកង្វល់របស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋទាក់ទងនឹងតួនាទី និងកិត្យានុភាពរបស់រដ្ឋបាលខេត្តក្នុងការប្រយុទ្ធប្រឆាំងឧក្រដ្ឋកម្មឆ្លងដែន បទល្មើសជួញដូមនុស្ស ជួញដូរពលកម្ម ដែលធ្វើឱ្យប៉ះពាល់កិត្យានុភាពខេត្ត ប៉ះពាល់មុខមាត់កម្ពុជា វាហាក់បីរារាំងនូវការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍។

សម្ដេចក្រឡាហោម បានបន្តថា ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច បើយើងមិនបានដោះស្រាយទាន់ពេលវេលា និងធ្លាក់ក្នុងបញ្ហាធ្ងន់ធ្ងរ យើងត្រូវធ្វើកិច្ចការជាច្រើនសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគចិន ពួកគាត់មិនទាន់វិលមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ។

សម្ដេចក្រឡាហោម បានបន្ថែមថា «ឆ្នាំ២០២២ យើងចាត់ទុកជាឆ្នាំអនុវត្តច្បាប់ជំហានដំបូង ហើយឆ្នាំ២០២៣ ជាឆ្នាំដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីទាក់ទាញការចាប់អារម្មពីប្រជាពលរដ្ឋ មតិជាតិ-អន្តរជាតិ វិនិយោគចិន។ យើងខិតខំដោះស្រាយ គាំទ្រគោលការណ៍ វិធានការណ៍របស់រាជរដ្ឋាភិបាលដោយឯកភាពគ្នាប្រកបដោយតម្លាភាព ដើម្បីលើកស្ទួយកិត្យនុភាពខេត្តព្រះសីហនុ»។

សម្តេច ស ខេង បានបន្តទៀតថា ត្រូវដោះស្រាយបញ្ហាដែលនៅសេសសល់កន្លងមក ព្រោះកម្ពុជាត្រូវបានគេយកធ្វើជាកន្លែងជួញដូរមនុស្ស ជួញដូរពលកម្ម ដូច្នេះយើងត្រូវការគាំទ្រពីប្រទេសជាសមាជិកអង្គការដៃគូក្នុងការទប់ស្កាត់បទល្មើសឱ្យខានតែបាន ហើយនេះជាកិច្ចការអាទិភាពរបស់ខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង