**ជនជាតិប៉ាឡេស្ទីន ៣០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា**ក្រុមមន្ត្រីធានាដល់អ្នកស្រុក Yinchuan នូវការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់ បន្ទាប់ពីគ្រោះរញ្ជួយដី**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគ្រួសារកងទ័ពនៅអង្គភាពកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ**គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី**ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង ដែលជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ**សម្ដេចតេជោ រម្លឹកកាលពី៤៩ឆ្នាំមុន នៃជីវិតអាពាហ៍ពិពាហ៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**អភិបាលខេត្តបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកស្ទួយវិស័យពុទ្ធិកសិក្សា នៅប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol

លោកជំទាវ ជូ ប៊ុនអេង៖ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានដាក់ចេញការអនុញ្ញាតឱ្យពលករណាដែលបានដាក់ពាក្យស្នើសុំស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ក្នុងអំឡុងខែកុម្ភៈ នឹងអាចពន្យាសុពលភាព ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាដោះស្រាយសម្រាប់ពលករដែលបានស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដោយពុំមានឯកសារ និងហួសសុពលភាពនៃឯកសារច្បាប់អនុញ្ញាត ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង អគ្គស្នងការរង​ ប្រធាននាយកដ្ឋាននៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញ ច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលថៃ បានដាក់ចេញការអនុញ្ញាតឱ្យពលករណាដែលបានដាក់ពាក្យស្នើសុំស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ នឹងអាចពន្យាសុពលភាព ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ករណីហួសពីរយៈពេលនៃការកំណត់នេះ​ ពលករ និយោជក​ ទាំងអស់នឹងត្រូវផាកពិន័យ ឬអនុវត្តន៍តាមច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារនៃប្រទេសថៃ។ ក្នុងដំណាក់កាលនេះ អាជ្ញាធរថៃ បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនក្រុមការងារ ទៅប្រមូលទិន្នន័យ និងផ្តល់អត្តសញ្ញាណជូនពលករកម្ពុជា។

ក្រោយកិច្ចប្រជុំ លោកជំទាវ បានថ្លែងអំណរគុណដល់សមាជិកនៃអង្គប្រជុំដែលមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ធាតុចូលសំខាន់ៗ​ ដើម្បីដោះស្រាយបញ្ហាពលករដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដោយពុំមានឯកសារ និងហួសសុពលភាពនៃឯកសារច្បាប់អនុញ្ញាត ដើម្បីរកដំណោះស្រាយសមស្របមួយដែលមានភាពច្បាស់លាស់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង