**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ

ធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង ពង្រីកវិសាលភាពជាមួយនិងការបើកសម្ពោធសាខាថ្មី ក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ ទទួលស្វាគមន៍វត្តមាននៃសាខាថ្មីធនាគារ វីង ខណៈពេលធនាគារមួយនេះ កំពុងតែពង្រីកការផ្តល់សេវាកម្មហិរញ្ញវត្ថុ ប្រកបដោយគុណភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនខ្មែរគ្រប់រូប បានពង្រីកវិសាលភាពរបស់ខ្លួន ជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀត ក្នុងទឹកដីខេត្តបន្ទាយមានជ័យ។

ព្រឹត្តិការណ៍នៃការបើកសម្ពោធសាខាថ្មីនេះ គឺជាដំណើរនៃការវិវឌ្ឍគួរឲ្យកត់សម្គាល់ សម្រាប់ធនាគារ វីង ក្នុងការបន្តផ្តល់សេវាកម្មធនាគារឌីជីថល ប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់ ទៅដល់ពលរដ្ឋកម្ពុជាគ្រប់រូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ទីតាំងរបស់ធនាគារ វីង សាខាខេត្តបន្ទាយមានជ័យ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិ៣ សង្កាត់ព្រះពន្លា នាក្រុងសិរីសោភ័ណ។

ពិធីសម្ពោធនេះ ត្រូវបានរៀបចំធ្វើឡើងដោយមានវត្តមានរបស់លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ការដាក់ឲ្យដំណើរការសាខាថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ វីង ដើម្បីបម្រើសេវាកម្មជូនដល់ប្រជាពលរដ្ឋគ្រប់រូប មិនថានៅទីណាក៏អាចទទួល បាននូវសេវាកម្មរបស់ធនាគារ វីង ដែលនឹងផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទឆ្លើយតបទៅនឹងតម្រូវការ របស់រូបវន្តបុគ្គល និងម្ចាស់អាជីវកម្ម។

លោក ហាន ប៉េងក្វាង អគ្គនាយក ធនាគារ វីង បានបង្ហាញពីមោទកភាព ចំពោះការបើកសម្ពោធសាខាថ្មី ក្នុងខេត្តបន្ទាយមានជ័យនេះ។

លោក ហាន ប៉េងក្វាង បានថ្លែងថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការបើកដំណើរការសាខាថ្មីរបស់យើង នៅក្នុងខេត្តបន្ទាយមានជ័យ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ធនាគារ វីង ហើយយើងមានកិត្តិយស ដោយបាននាំយកនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុកម្រិតខ្ពស់របស់យើង ជូនដល់ប្រជាជនបានកាន់តែច្រើន នៅទូទាំងប្រទេសកម្ពុជា។ ចក្ខុវិស័យរបស់ធនាគារ វីង គឺធ្វើយ៉ាងណា ដើម្បីបើកលទ្ធភាពដល់ពលរដ្ឋគ្រប់រូប ទទួលបាននូវសេវាកម្មធនាគារ ដែលស្របតាមពាក្យស្លោកថា ធនាគារសម្រាប់ប្រជាជនកម្ពុជា»។

វត្តមានរបស់ធនាគារ វីង គឺមានគោលដៅ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈម ផ្នែកសេវាកម្មហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា មិនថារស់នៅតាមតំបន់ប្រជុំជន និងនៅតាមតំបន់ជនបទនោះឡើយ។ ធនាគារ វីង ជឿជាក់ថា ការផ្តល់លទ្ធភាពឲ្យប្រជាជនគ្រប់រូប ទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ នោះនឹងមានផលជាវិជ្ជមានយ៉ាងធំធេង ចំពោះជីវភាពរស់នៅរបស់ពួកគាត់។ ហើយជាមួយនឹងការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង មានគោលបំណងរួមចំណែក ដល់ការបិតគម្លាតផ្នែកហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវឧបករណ៍ច្ចេកវិទ្យាឌីជីថល ដែលងាយស្រួលប្រើប្រាស់ តួរយ៉ាងគឺកម្មវិធី Wing Bank App ដែលប្រើប្រាស់បាន ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងសប្តាហ៍ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលាទាំងអស់។

លោក ហាន ប៉េងក្វាង បានបន្ថែមថា «យើងចង់ជួយដល់អតិថិជនរបស់យើង ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ហើយសាខាថ្មីនេះ បានបង្ហាញពីការបេ្តជ្ញាចិត្តរបស់យើង ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា»។

ធនាគារ វីង ប្តេជ្ញាចិត្តជួយដល់ប្រជាជនខ្មែរគ្រប់រូប ទទួលបានសេវាកម្មធនាគារ ហើយបានចាត់ទុកបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាចំណុចស្នូល ដើម្បីជំរុញការប្រើប្រាស់សេវាកម្មធនាគារ ឲ្យបានកាន់តែទូលំទូលាយ។ តួយ៉ាងកម្មវីធី Wing Bank App ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតដល់អតិថិជនអាចប្រើប្រាស់គណនីធនាគាររបស់ពួកគេ ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក-ភ្លើង និងធ្វើប្រតិបត្តិការជាច្រើនទៀត បានយ៉ាងងាយស្រួលដោយមិនបាច់ចាកចេញពីផ្ទះ។

ជាមួយនឹងចំនួនអ្នកប្រើប្រាស់កម្មវិធី Wing Bank App កើនឡើងដល់ជាង ១លាននាក់ ហើយភ្នាក់ងារ វីង មានរហូតដល់ទៅជាង ១១០០០ កន្លែង បានធ្វើឲ្យធនាគារ វីង ក្លាយជាអ្នកផ្តល់សេវាទូទាត់តាមប្រព័ន្ធឌីជីថល នាំមុខគេនៅកម្ពុជា។

ធនាគារ វីង បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស គឺត្រឹមរយៈពេលជិត ២ឆ្នាំ គិតចាប់តាំងពីធនាគារនេះ បានចាប់ផ្តើមប្រតិបត្តិការជាធនាគារពាណិជ្ជ ដែលរហូតមកដល់បច្ចុប្បន្ន ដោយបានពង្រីកដល់ទៅ ១៥ ទីតាំង ដែលសុទ្ធតែជាទីតាំងយុទ្ធសាស្រ្ត នៅក្នុងប្រទេសកម្ពុជា ដោយមានវត្តមានទូទាំងរាជធានីភ្នំពេញ ហើយក៏បានពង្រីកខ្លួនទៅដល់ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។

សាខាខេត្តបន្ទាយមានជ័យរបស់ធនាគារ វីង គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀត ដែលជាមោទកភាពធនាគារក្នុងស្រុក បានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ហើយផ្តល់ផលិតផលហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលនេះជាគំរូដ៏សំខាន់មួយ ក្នុងចំណោមប្រព័ន្ធធនាគារនៅកម្ពុជា។ដោយទទួលបានប្រាក់បញ្ញើជាងកន្លះពាន់លានដុល្លារអាមេរិក ធនាគារ វីង កំពុងវិវឌ្ឍខ្លួនជាស្ថាប័ននាំមុខគេ ក្នុងវិស័យធនាគារនៅកម្ពុជា ដែលមានអត្រាការប្រាក់ប្រាក់បញ្ញើដ៏គួរឲ្យទាក់ទាញ និងសេវាកម្មកម្ចីឌីជីថល ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ បានជួយឲ្យធនាគារ វីង ទទួលបានទំនុកចិត្តកាន់តែច្រើនពីអតិថិជននៅទូទាំងប្រទេសកម្ពុជា។

ធនាគារ វីង ប្តេជ្ញាចូលរួមចំណែកជួយសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើន ដោយធ្វើឲ្យប្រាកដថា ប្រជាជនកម្ពុជា កាន់តែច្រើនឡើងអាចទទួលបានសេវាហិរញ្ញវត្ថុ ដែលជាការរួមចំណែកដ៏សំខាន់ ដល់ការលើកកម្ពស់កម្រិតបរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជា៕

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង