ឯកឧត្តម ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃចន្ទ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ដែលមានរបៀបវារៈដូចខាងក្រោម៖
១-វឌ្ឍនភាព និងផែនការការងាររបស់អគ្គនាយកដ្ឋាន
២-វឌ្ឍនភាព និងផែនការការងាររបស់នាយកដ្ឋានចំណុះ
៣-បញ្ហាប្រឈមនិងសំណើរដំណោះស្រាយ
៤-កិច្ចពិភាក្សារួម និងមតិដឹកនាំ។
កិច្ចប្រជុំនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំនៃទីស្ដីការក្រសួងយុត្តិធម៌ដោលមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ចំនួន៤៥នាក់ ៕