រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំសង្រ្កាន្ត អបអរសាទរបុណ្យចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃ
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នឹងរៀបចំសង្រ្កាន្តខេត្តកណ្តាល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ គ.ស.២០២៣ ចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃ១៤-១៦ ខែមេសា នៅ”ភ្នំព្រះរាជទ្រព្យ” ស្រុកពញាឮ ខេត្តកណ្តាល។